បរទេស៖ Raphael Varane នឹងត្រៀមធ្វើការស្កេនបញ្ហារបួសភ្លៅដើម្បីកំនត់ពីទំហំរបួសរបស់ខ្លួននៅពេលដែលរូបគេត្រលប់មកទៅកន្លែងហ្វឹកហាត់ Carrington របស់ក្រុម Manchester United វិញនៅថ្ងៃអង្គារនេះយោងប្រភពពីManchester Evening News បានចុះផ្សាយ។
ខ្សែការពារវ័យ ២៨ ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ទីមួយនៃជ័យជម្នះវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Nations League របស់ក្រុមមាន់គកបារាំងលើក្រុមគោជល់អេស្បាញកាលពីថ្ងៃអាទិត្យ។ បច្ចុប្បន្នគ្មានការចង្អុលបង្ហាញថាតើការមកដល់រដូវក្តៅពីក្រុម Real Madrid នឹងខកខានការប្រកួតបន្ទាប់របស់ក្រុមរបស់គាត់ដែលនឹងត្រូវជួបជាមួយ Leicester City ក្នុងក្របខ័ណ្ឌ Premier League នៅរសៀលថ្ងៃសៅរ៍នេះទេ។
កាលពីពេលកន្លងទៅថ្មីៗនេះប្រធានក្រុម Man Utd កីឡាករ Harry Maguireបានអវត្តមានដោយសារបញ្ហារបួសកំភួនជើងប៉ុន្តែ ក្លឹបនៅតែមានជំនឿនិងត្រៀមដាក់អោយខ្សែការពារកណ្តាល រូបនេះចូលលេងក្នុងជំនួបជាមួយអតីតក្លឹបLeicester City របស់ខ្លួននៅនៅចុងសប្តាហ៍នេះ៕
ប្រភពព័ត៍មាន៖ Sportsmole