បរទេស៖ AC Milan ត្រូវតែលុបចោលកំហុសនានាជាលក្ខណៈបុគ្គលិក និងផ្តោតអារម្មណ៍ឲ្យល្អបន្ថែមទៀតដើម្បីធ្វើឲ្យយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេវិលទៅរកភាពល្អប្រសើរឡើង ក្នុងការប្រកួតកាត់សេចក្តី២លើកជាមួយនឹងក្រុម Porto។
នេះបើយោងទៅតាមការលើកឡើងរបស់លោកគ្រូបង្វឹក Stefano Pioli។ ក្រុមម្ចាស់ជើងឯក៧សម័យកាលរបស់អឺរ៉ុបមួយនេះ បានរងបរាជ័យក្រោមស្នាដៃក្រុម Liverpool និង Atletico Madrid ក្នុងការប្រកួតបើកឆាកទាំ២លើករបស់ពួកគេ ដោយនាំឲ្យពួកគេស្ថិតនៅបាតតារាងនៃពូល B។ លោក Pioli បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងកំពុងបាត់បង់ចំណុចជាច្រើន នៅមុនពេលយើងក្លាយជាក្រុមខ្លាំងម្តងទៀត ប៉ុន្តែ យើងកំពុងតែស្ថិតលើផ្លូវដែលត្រឹមត្រូវហើយ។ មានជំហានជាច្រើនដែលត្រូវអនុវត្ត ដូចជាការប្រកួតមួយនៅថ្ងៃស្អែកនេះអ៊ីចឹង។ ក្រុមចង់បានលទ្ធផលជាវិជ្ជមាន ក្នុង Champions League»។ លោកបានបន្ថែមទៀតថា៖ «យើងត្រូវតែធ្វើចិត្តឲ្យស្រឡះ និងរក្សាការផ្តោតអារម្មណ៍ជានិច្ចក្នុងការប្រកួតទាំងមូល។

Liverpool, England, 15th September 2021. AC Milan team huddle during the UEFA Champions League match at Anfield, Liverpool. Picture credit should read: Nigel French / Sportimage PUBLICATIONxNOTxINxUK SPI-1196-0013
ក្នុងការប្រកួត២លើកដំបូង យើងបានទទួលផលតបស្នើដោយសារតែកំហុសរបស់យើងម្នាក់ៗ»។ AC Milan នឹងត្រូវប្រកួតលើទឹកដីក្រុម Porto នៅរាត្រីនេះ ដោយដឹងថា ការដណ្តើមបានជ័យជម្នះលើក្រុមព័រទុយហ្គាល់មួយនេះ ដែលកំពុងមាន១ពិន្ទុ នឹងជួយឲ្យពួកគេឡើងឈរលេខ៣ និងរក្សាក្តីសង្ឃឹមក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយ នៅមុនពេលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមរបស់លោក Sergio Conceicao ក្នុងទីក្រុងមីឡាន នាថ្ងៃទី៣ ខែវិច្ឆិកា៕
ប្រភពព័ត៌មាន៖ Channel News Asia