បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយសង្គ្រោះក្រុម Manchester United ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ម្តងទៀត ក្រោយពីក្រុមម្ចាស់ផ្ទះបានបំពេញការវាយបកដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-២ កាលពីថ្ងៃពុធ។
Man United បានធ្វើឲ្យខ្លួនឯងធ្លាក់ចូលក្នុងបញ្ហា នៅពេលដែលក្រុម Atalanta បាននាំមុខ ២-០ នៅត្រឹមតង់ទី១ ខណៈដែលកីឡាករ Mario Pašalić និង Merih Demiral បានស៊ុតបាល់បញ្ចូលទីដូចគ្នា ដើម្បីដាក់សម្ពាធបន្ថែមទៀតដល់លោក Ole Gunnar Solskjaer ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមបិសាចក្រហមបានស្រោចស្រង់ក្តីសង្ឃឹមមកវិញ នៅតង់ទី២ ក្រោយពីខ្សែបម្រើ Bruno Fernandes បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យ Marcus Rashford ដើម្បីវាយបក១គ្រាប់។ ខ្សែការពារ Harry Maguire បានរកគ្រាប់បាល់តាមស្មើវិញ ជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ មុននឹង Luke Shaw បានជួយឲ្យ Ronaldo រកបានគ្រាប់បាល់ឈ្នះនាកីឡដ្ឋាន Old Trafford តែម្តង។
ទាក់ទងការឈ្នះទាំងប្រផិតប្រផើយនេះ លោក Solskjaer យើងមានទម្លាប់ធ្វើបែបនេះនៅក្នុងក្លិបនេះ»។ បច្ចុប្បន្ន Man United កំពុងតែនាំមុខលើកំពូលតារាងនៃពូល F ដោយនាំមុខ២ពិន្ទុលើក្រុម Atalanta និង Villarreal ដែលបានផ្តួលក្រុម Young Boys ក្នុងលទ្ធផល ៤-១ ក្នុងទីក្រុង Bern៕
ប្រភពព័ត៌មាន៖ Channel News Asia