បរទេស៖ ក្រុមតោខៀវ Chelsea កំពុងតែឈឺក្បាលដោយសារតែរបួសរបស់ខ្សែប្រយុទ្ធ Romelu Lukaku និង Timo Werner ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានធ្វើឲ្យយុទ្ធនាការនៃក្របខ័ណ្ឌ Champions League របស់ពួកគេវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ ក្រោយពីបានផ្តួលក្រុម Malmo ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃពុធ។
ក្រុមរបស់លោក Thomas Tuchel បានយកឈ្នះលើក្រុមរបស់ស៊ុយអែតយ៉ាងងាយស្រួលនៅកីឡដ្ឋាន Stamford Bridge តាមរយៈគ្រាប់បាល់ប៉េណាល់ទី២គ្រាប់របស់ Jorginho និងគ្រាប់បាល់បញ្ចូលទីពី Andreas Christensen និង Kai Havertz។ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះជាលើកទី២របស់ Chelsea ក្នុងពូល H ក្រោយពីចាញ់ក្រុម Juventus ក្នុងការប្រកួតកាលពីជុំមុនរបស់ពួកគេ ត្រូវបានរំខានដោយសារតែបញ្ហារបួសរបស់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Lukaku និងអន្តរជាតិអាល្លឺម៉ង់ Werner។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Leroy Sane បានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅតង់ទី២ ដើម្បីជួយឲ្យក្រុម Bayern Munich ដណ្តើមបានជ័យជម្នះ ៤-០ លើទឹកដីក្រុម Benfica កាលពីថ្ងៃពុធ ខណៈដែក្រុមយក្សអាល្លឺម៉ង់ បានរក្សាកំណត់ត្រាយ៉ាងល្អរបស់ពួកគេក្នុង Champions League វគ្គចែកពូលនៅរដូវកាលនេះ។
បច្ចុប្បន្ន Bayern បានទទួលជ័យជម្នះរាល់ការប្រកួតទាំ៣លើករបស់ពួកគេ ដោយមិនរបូតសូម្បីតែ១គ្រាប់ និងកំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់វគ្គបន្ត ខណៈដែលពួកគេកំពុងតែនាំមុខ៥ពិន្ទុលើកំពូលតារាងនៃពូល F៕
ប្រភពព័ត៌មាន៖ Channel News Asia