បរទេស៖ ខ្សែការ​ពារ Gerard Pique បាន​ជួយ​ឲ្យ​យុទ្ធនាការ​ Champions League របស់​ក្រុម Barcelona មានភាពល្អ​ប្រសើរ​ឡើង​វិញ កាលពីថ្ងៃ​ពុធ តាមរយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទីតែ​១​គ្រាប់ក្នុងពេល​ពួកគេផ្តួលក្រុម Dynamo Kiev ក្នុងលទ្ធផល ១-០ ដែល​ជា​ជ័យ​ជម្នះ​ជាលើក​ដំបូង​ក្នុងយុទ្ធនាការ​នៅ​រដូវកាលនេះ​។

ខ្សែ​ការ​ពារ Pique បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​យ៉ាងល្អ ក្រោយពីការ​បញ្ជូន​បាល់​ពី Jordi Alba ខណៈ​ដែលក្រុម​ម្ចាស់​ផ្ទះ​បាន​រក​គ្រាប់បាល់​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ជាលើក​ដំបូង ក្នុង​ការ​ប្រកួត​ច្រើន​ជាង​៤ម៉ោង​កន្លះ​។ Barcelona បាន​ការ​​ពារ​យ៉ាង​រឹង​មាំ​ដើម្បី​ដណ្តើម​បា​ន៣ពិន្ទុ​ពេញ ហើយ​ជ័យ​ជម្នះ​នេះ ជួយ​រក្សា​ក្តី​សង្ឃឹម​របស់​ពួក​គេ ក្នុងការ​​ឈាន​ទៅ​វគ្គ​បន្ត​។ បច្ចុប្បន្ន ពួកគេ​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់លេខ​៣ ដោយដេញ​តាមពីក្រោយ​ក្រុម Benfica ១ពិន្ទុ​។ ក្រុម Barcelona បាន​ធ្វើ​ដំណើរ​ទៅកាន់ការ​ប្រកួតនេះ ក្រោយ​ពី​ចាញ់​ក្នុងលទ្ធផល ៣-០ ក្រោមស្នា​ដៃក្រុម Bayern និងBenfica ក្រោយពី​បាន​បង្កើត​ឱកាស​ស៊ុត​បាល់​ពីមុខ​ទីត្រឹម​តែ​១លើក​គត់​។

ពួកគេ​មិន​អាច​រក​បាន​គ្រាប់បាល់បញ្ចូល​ទី​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ​អឺ​រ៉ុប​៣​ប្រកួត​ជាប់​ៗ​គ្នា ជាលើកដំបូង បើ​គិត​ចាប់​តាំងពី​ខែមីនា ឆ្នាំ​១៩៨៨ ហើយ Pique បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​សំណាង​អាក្រក់​នេះ មិនបន្តកើត​ឡើង​ទៀត​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ AFP