បរទេស៖ Bruno Fernandes ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងក្រុម សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនិងជាសប្តាហ៏ទី៩ជាមួយក្រុមភ្ញៀវហង្សក្រហម Liverpool បន្ទាប់ពីMan.Utd បានបង្ហាញពីក្តីកង្វល់លើបញ្ហារបួសដែល ជាមូលហេតុនាំអោយខ្សែបម្រើស្លាបក្រុមជម្រើសជាតិព័រទុយហ្កាល់និងអវត្តមានពីការប្រកួតដ៏សំខាន់នៅថ្ងៃអាទិត្យនេះ។លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមបានទទួលស្គាល់ថា Fernandesមានបញ្ហាកំលុងការប្រកួតក្របខណ្ឌ Champions League ពេលផ្តួល Atalanta BC កាលពីថ្ងៃពុធ។
ទោះយ៉ាងណា Fernandes ត្រូវបានផ្តិតរូបភាពដោយ Manchester Evening News ពេលធ្វើដំណើរមកដល់សណ្ឋាគារ Lowryមុនការប្រកួតនៅវេលាម៉ោង១០និង៣០នាទីយប់នេះ។កីឡាករវ័យ 27 ឆ្នាំ ក៏ត្រូវបានប្រភពខាងលើ បញ្ជាក់ពីការ ពិភាក្សាបន្តកិច្ចព្រមព្រៀងថ្មីជាមួយក្រុមក្រោយចាប់ផ្តើមរដូវកាលថ្មី ស៊ុតបញ្ចូលទីបាន 4 ដង និងបង្កើតឪកាស បញ្ចប់ទី៦ ដងក្នុងការបង្ហាញខ្លួន ១២ ដងគ្រប់ក្របខណ្ឌប្រកួតជាមួយក្រុមជើងឯក ២០ សម័យកាលនេះ។ក្រៅពីFernandes មានខ្សែប្រយុទ្ធ Marcus Rashfordក៏ត្រូវបានគេបង្ហាញពីការមកដល់សណ្ឋាគារផងដែរក្រោយពីកីឡាករអន្តរជាតិអង់គ្លេស រូបនេះមិនមានបញ្ហាអ្វីទេ ចាប់តាំងជាសះស្បើយពីការវះកាត់របួសស្មានិងបានបង្ហាញខ្លួនរកគ្រាប់បាល់ពេលជួបម្ចាស់ផ្ទះ Leicester City កាលពីចុងសប្តាហ៍មុន។
សម្រាប់ Raphael Varane លោក Solskjaer បានផ្តល់យោបល់ថាខ្សែការពារកណ្តាលសញ្ជាតិបារំាងរូបនេះខិតយ៉ាងប្រកៀកក្នុងការវិលត្រឡប់មកជួយក្រុមវិញក្រោយរងរបួសពេលជួយក្រុមជម្រើសជាតិក្នុងយុទ្ធនាការNation League ប៉ុន្តែ សម្រាប់ការប្រកួតនេះគឺអតីតកីឡាករReal Madridរូបនេះមិនមានវត្តមានចូលលេងនោះទេ៕
ប្រភពព័ត៍មាន៖ Sportsmole