បរទេស៖ អ្នកចាត់ការក្រុមទូទៅក្រុមបិសាចក្រហម Man. Utd លោក Ole Gunnar Solskjaer បានបញ្ជាក់ថាខ្សែការពារកណ្តាល Raphael Varane បានរងរបួសសរសៃពួរកំលុងការប្រកួតក្របខណ្ឌ Champions League កាលពីថ្ងៃអង្គារក្នុងលទ្ធផលស្មើគ្នា២ទល់និង២ជាមួយ Atalanta BC ។សមាជិកជ័យលាភីWorld Cup២០១៨របស់ក្រុមជម្រើសជាតិបារាំងបានចាប់ផ្តើមចូលលេងជម្រើសដំបូងជាមួយមិត្តរួម ក្រុម Eric Bailly និង Harry Maguire ប៉ុន្តែត្រូវបានប្តូរចេញឱ្យចេញពីទីលាននៅនាទី ៣៨មុនបញ្ចប់ការប្រកួតតង់ទី១ ។
គួរបញ្ជាក់ថាVarane ទើបតែវិលត្រលប់មកជួយក្រុមក្រោយពីមានបញ្ហារបួសភ្លៅ ប៉ុន្តែខ្សែការពារកណ្តាលរូបនេះ ប្រឈមនិងអវត្តមានក្រៅទីលានក្នុងជំនួបជាមួយក្លឹបរួមទីក្រុងគឺ Man.City នៅចុងសប្តាហ៍នេះ។ថ្លែងទៅកាន់ BT Sport លោក Solskjaer បានបញ្ជាក់ប្រាប់ថាៈ គាត់មានអារម្មណ៍ថាមានរបួសសរសៃពួរ។ ដូច្នេះហើយ អ្នកមិនអាចប្រថុយដាក់អោយរូបគេចូលលេងបានទេ យើងបានបាត់បង់គាត់ ប៉ុន្តែវាជាបាល់ទាត់។
ក្រុមភ្ញៀវដែលមានអាទិភាពនាំមុខក្នុងលទ្ធផល៣ទល់និង២កាលពីប្រកួតជើងទី១ ត្រូវបានម្ចាស់ផ្ទះAtlanta រកគ្រាប់បាល់នាំមុខសម្រាប់ការប្រកួតជើងទី២ ដោយកីឡាករ Josip Ilicic និង Duvan Zapata មុនពេល Cristiano Ronaldo រកបានគ្រាប់ទីពីរវាយបកតាមស្មើវិញនៅជិតបញ្ចប់ការប្រកួតយ៉ាងប្រផិតប្រផើយ។Varaneនិង Victor Lindelof កំពុងស្ថិតក្នុងការតាមដាននិងព្យាបាលរបួសក្រោយពីរូបគេត្រូវប្តូរចេញដូចគ្នាដោយសារ បញ្ហារបួសមុនពេលMan.Utdរកគ្រាប់បាល់តាមស្មើវិញ៕
ប្រភពព័ត៍មាន៖ Sportsmole