បរទេស៖ Eric Bailly ទើបតែមានឪកាសបង្ហាញខ្លួនជាលើកទី២សម្រាប់ក្រុមបិសាចក្រហម Man. Utd ក្នុងរដូវកាលនេះ នៅពេលប្រកួតស្មើគ្នាជាមួយក្រុម Atalanta BC សម្រាប់ការប្រកួតក្របខណ្ឌ Champions League នៅយប់ថ្ងៃអង្គារ។សម្រាប់ក្របខណ្ឌពីរកន្លងមកគឺ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានលេងតែមួយដងគត់សម្រាប់៩០នាទីពេញនៃការចាញ់ក្រុម West Ham ១ទល់និង០ក្នុងជុំទីបីនៃពានរង្វាន់ EFL Cup កាលពីថ្ងៃទី ២២ ខែកញ្ញា។Bailly មិនបានចូលលេង១នាទីណាសោះនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League នៅរដូវកាលនេះដោយបានត្រឹមអង្គុយជាកីឡាករបម្រុងពេលជួបជាមួយ Young Boys, Villarreal និង Atalanta នៅជើងទី១។
ទន្ទឹមនឹងនេះBaillyបង្ហាញខ្លួនបានតែ៤ដង ក្នុងចំណោម ១០ ប្រកួតនៅ Premier League រដូវកាលនេះ ក្រោយការមកដល់របស់Raphael Varane កាលពីរដូវក្តៅ។Victor Lindelof មិនបានធ្វើដំណើរជាមួយក្រុមទៅប្រទេសអ៊ីតាលីដោយសារតែមានបញ្ហារបួសក្នុងពេលហ្វឹកហាត់ទើបធ្វើអោយ Bailly មានឪកាសបង្ហាញខ្លួនកាលពីយប់ថ្ងៃអង្គារ។
កីឡាករអន្តរជាតិកូតឌីវ័របានបង្ហាញខ្លួនចាប់ដៃគូជាមួយ Varane និង Harry Maguire ដោយមានAaron Wan-Bissaka និង Luke Shaw លេងនៅបម្រើការស្លាបឆ្វេងនិងស្តាំ។Bailly មានមហិច្ឆតាចង់ជួយក្រុមដោយរូបគេធ្លាប់មានពត៌មានចង់ចាកចេញពីទឹកដីOld Trafford ក្រោយពីមិនអាចបង្ហាញទម្រង់លេងទៀងទាត់ ព្រមជាមួយបញ្ហារបួស យ៉ាងណាម៉ិញរូបគេមានកុងត្រាជាមួយក្លឹបរយៈពេលបីឆ្នាំទៀតឯណោះ៕
ប្រភពព័ត៍មាន៖ Sportsmole