បរទេស៖ Paris Saint-Germain បានលុបចោលគ្រាប់បាល់ដេញតាមពីក្រោយនៅដើមតង់ ដើម្បីផ្តួលក្រុម Saint-Etienne ដែលលេងត្រឹមតែកីឡាករ១០នាក់ ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ ស្របពេលដេល Lionel Messi គឺជាអ្នកជួយឲ្យក្រុមខ្លួនរកបានគ្រាប់បាល់ទាំង៣គ្រាប់។
ខ្សែការពារ Sergio Ramos ក៏បានបង្ហាញខ្លួនឲ្យក្រុម PSG ជាលើកដំបូងក្នុងការប្រកួតនេះ ផងដែរ ស្របពេលដែល Neymar បានដើរចេញពីទីលានប្រកួតទាំងរបួសកជើង ក្រោយពីត្រូវបានគេសែងចេញពីទីលាន។ គិតត្រឹមខែវិច្ឆិកា លទ្ធផលនេះ ជួយឲ្យ PSG មាន៤០ពិន្ទុ ដោយនាំមុខ១៤ពិន្ទុដាច់លើក្រុមលេខ២ Nice ដែលបានរងបរាជ័យក្រោមស្នាដៃក្រុម Metz ១-០ លើទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍។
ប៉ុន្តែព័ត៌មានអាក្រក់សម្រាប់ PSG បានកើតឡើងនៅជិតបញ្ចប់ការប្រកួត ខណៈដែល Neymar បានដួលទាំងជំហរ ក្រោយពីបានប៉ះទង្គិចជាមួយខ្សែការពារម្នាក់ ហើយទំនងដូចជាគ្រេចកជើង៕
ប្រភពព័ត៌មាន៖ Channel News Asia