បរទេស៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់ ASEAN Football Federation (AFF) Suzuki Cup ឆ្នាំ២០២០ នឹងត្រូវធ្វើការផ្សាយផ្ទាល់ដោយឥតគិតប្រាក់នៅលើកម្មវិធីនេះ meWATCH។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុនផ្នែកផ្សព្វផ្សាយ Mediacorp កាលពីថ្ងៃអង្គារ។
អ្នកគាំទ្រកីឡាបាល់ទាត់ទាំងអស់ អាចទស្សនារាល់ការប្រកួតទាំង២៦ ចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នៅលើផ្លាតហ្វមផ្សាយបន្តផ្ទាល់ ស្របពេលដែលរូបភាពវីដេអូហាយឡាយ នឹងត្រូវបង្ហោះនៅលើកម្មវិធី meWATCH និងប៉ុស្តិ៍ Mediacorp Entertainment YouTube។ ការប្រកួត Suzuki Cup នេះដំបូងឡើងត្រូវរៀបចំឡើងនៅឆ្នាំមុន ប៉ុន្តែ ត្រូវបានលើកពេលវិញ ដោយគ្រោងរៀបចំឡើងនៅខែមេសា ឆ្នាំនេះ ដោយសារតែវិបត្តិកូវីដ ១៩។ ក្រោយមក យុទ្ធនាការនេះ ត្រូវបានកំណត់កាលបរិច្ឆេទថ្មីជាលើកទី២។ ព្រឹត្តិការណ៍ប្រកួតប្រចាំតំបន់អាស៊ីអាគ្នេយ៍រយៈពេល២ឆ្នាំម្តងមួយនេះ នឹងត្រូវរៀបចំឡើងនៅកីឡដ្ឋានជាតិ និងកីឡដ្ឋាន Bishan។
ក្រុមម្ចាស់ផ្ទះសិង្ហបុរី នឹងត្រូវចាប់ផ្តើមយុទ្ធនាការដែលមានចំនួន១០មួយនេះ ដោយត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅកីឡដ្ឋានជាតិ នាថ្ងៃទី៥ ខែធ្នូ។ ក្រុមម្ចាស់ជើងឯក៤សម័យកាល សិង្ហបុរី ស្ថិតក្នុងពូល A ជាមួយនឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងទីម័រខាងកើត។ ដោយឡែក ក្នុងពូល B មានក្រុមម្ចាស់ការពារជើងឯកវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ៕
ប្រភពព័ត៌មាន៖ Channel News Asia