បរទេស៖ ក្រុម Atletico Madrid បានទទួលជ័យជម្នះក្នុងការប្រកួតដ៏ស្វិតស្វាញលើទឹកដីក្រុម Porto កាលពីថ្ងៃអង្គារ ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ស្របពេលដែលក្រុម Liverpool និងក្រុម Ajax បានបំពេញកំណត់ត្រាឈ្នះក្នុងវគ្គចែកពូល ១០០%។
ក្រុម Atletico របស់លោក Diego Simeone ដែលបានរងបរាជ័យក្រោមស្នាដៃក្រុ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៤ និង២០១៦នោះ ចាំបាច់ត្រូវតែផ្តួលក្រុម Porto ក្នុងប្រទេសព័រទុយហ្គាល់ ដើម្បីទៅវគ្គបន្ត ហើយពួកគេបានកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតមួយដែលមានការពិន័យកាត់ក្រហម៣លើក។ ក្រុម Atletico បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B ដោយដេញតាមដល់ទៅ១១ពិន្ទុពីក្រោយក្រុម Liverpool ដែលបានកត់ត្រាជ័យជម្នះ៦លើកពីការប្រកួតទាំង៦លើកក្នុងក្របខ័ណ្ឌអឺរ៉ុបនៅរដូវកាលនេះ តាមរយៈការផ្តួលក្រុម AC Milan ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន San Siro បើទោះបីប្រើប្រាស់កីឡាករក្នុងជម្រើសទី២ក៏ដោយ។
លោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅ បានឲ្យដឹងថា៖ «នេះគឺជាការបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ។ បើទោះបីមានការផ្លាស់ប្តូរកីឡាករច្រើនក៏ដោយ ប៉ុន្តែកីឡាកររបស់យើងនៅតែមានការជឿជាក់ ដើម្បីបង្ហាញពីកម្រិតខ្លាំងរបស់ពួកគេ»៕
ប្រភពព័ត៌មាន៖ Channel News Asia