បរទេស៖ អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមបិសាចក្រហមលោក Ralf Rangnick បានបញ្ជាក់កាលពីថ្ងៃអង្គារថា Nemanja Matic នឹងដើរតួនាទី​ក្លាយជាប្រធានក្រុមសម្រាប់ការប្រកួត Champions League ទល់នឹង Young Boys នៅ Old Trafford ។ ​ខ្សែបម្រើ-ការពាររូបនេះបានលើកឡើងថារូបគេ មានមោទនភាពយ៉ាងខ្លាំងក្នុ​ងការពាក់ស្លាកដៃ​ប្រធានក្រុមសម្រាប់ក្រុម​ជើង​ឯកអង់គ្លេស ២០ សម័យកាលនៅរាត្រីថ្ងៃពុធនេះ។

Manchester United midfielder Nemanja Matic reveals his nickname

កីឡាករសញ្ជាតិស៊ែប៊ីបន្ថែមថាៈ ខ្ញុំមិនធ្លាប់នឹកស្រមៃថាមានឪកាសលេងអោយMan United នោះទេ ហើយការធ្វើជា​ប្រធានក្រុមនឹងលើសពីអ្វីដែលគាត់ធ្លាប់ជឿថានឹងអាចធ្វើទៅបានក្នុងអាជីព។ខ្ញុំសុបិនចង់លេងត្រឹមតែលេង អោយក្លឹប​នៅ​ស្រុកកំណើតគឺ Red Star Belgrade តែប៉ុណ្ណោះ។

Man Utd midfielder Nemanja Matic wanted by Barcelona in shock transfer as  crisis club eye cut-price deals – TodayHeadline

ក្រៅពីMatic មានដូចជាDonny van de Beek និង Dean Henderson និងមានឪកាសបង្ហាញខ្លួន​ចូលលេង​ក្នុង​ជំនួបជាមួយក្រុមភ្ញៀវ Young Boys ខណៈលោក Rangnick រៀបចំធ្វើការផ្លាស់ប្តូរកីឡាករជម្រើស​១១នាក់ដំបូង​បន្ទាប់ពី​ Man United បានកក់កន្លែងរបស់ពួកគេទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្នុងនាម​ជាអ្នកឈ្នះនៅពូល F ។ .