បរទេស៖ ម្ចាស់ជើងឯកទ្វីបអឺរ៉ុប៥សម័យ Barcelona បានបរាជ័យក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះ Bayern Munich ក្នុង​លទ្ធផល៣ទល់និង០កាលពីយប់ថ្ងៃពុធ។ ​

Bayern Munich 3-0 Barcelona - Goals and highlights - Champions League 21/22 | Marca

លទ្ធផលនេះបាននាំអោយពួកគេធ្លាក់ចេញពីវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុង​រយៈពេល ១៧ ឆ្នាំ។គួរបញ្ជាក់ថាក្លឹបយក្សកាតាឡាន់ធ្លាប់​អវត្ត​មាន​ឆ្លងទៅវគ្គ ១៦ ក្រុម​ចុងគិតចាប់តាំងពី​រដូវកាល ២០០៣-២០០៤ ខណៈដែការចាកចេញនេះបានបន្តយុទ្ធនា​ការ​ដ៏ លំបាកមួយ​បន្ថែមមទៀត​សម្រាប់ក្លឹប​យក្ស​អេស្ប៉ាញ បន្ទាប់ពី​បញ្ហាហិរញ្ញវត្ថុបានបង្ខំឱ្យពួកគេអនុញ្ញាត​ឱ្យ​វីរបុរស Lionel Messi ចាកចេញដោយមិន​គិតថ្លៃដើម្បីចូលរួម​ជាមួយ Paris St-Germain នៅរដូវ​ក្តៅ​កន្លង​មក។

Julian Nagelsmann proud of the way Bayern Munich dominated Barcelona in 3-0 win - Bavarian Football Works

Barcelona ត្រូវការឈ្នះជាចាំបាច់ដើម្បីមានឪកាសឡើងទៅវគ្គ១៦ក្រុម ប៉ុន្តែលទ្ធផល២ទល់និងង០ពេល​Benfica ផ្តួលម្ចាស់ផ្ទះ Dynamo Kyiv ធ្វើឱ្យក្រុមលោក Xavi ធ្លាក់ទៅ ចំណាត់ថ្នាក់លេខ ៣និងត្រូវ​លេង​នៅវគ្គPlay-off ក្របខណ្ឌ  Europa Leagueខណៈ Ranger ជាក្លឹបដែលពួកគេនិង​អាចលេងប្រឈមជាមួយ៕

ប្រភពព័ត៍មាន៖ BBC