បរទេស៖ Villarreal បានកក់កៅអីរបស់ពួកគេក្នុងការប្រកួតក្របខណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយក្នុ ងនាម ជាក្រុមចំណាត់ថ្នាក់លេខ២ក្នុងពូល F ជាមួយនឹងជ័យជម្នះលើក្រុម Atalanta ក្នុងការប្រកួតមួយដែលត្រូវ បានរៀបចំ ឡើង វិញនៅទីក្រុង Bergamo ។
កីឡាករ Arnaut Danjuma បានផ្តល់ការនាំមុខដល់ក្រុមភ្ញៀវនៅនាទីទីបីក្នុងការប្រកួតដែលត្រូវបានពន្យារពេលកាលពីថ្ងៃពុធ ដោយសារព្រិលធ្លាក់ខ្លាំង។Etienne Capoue បន្ថែមមួយគ្រាប់ទៀតមុនបញ្ចប់តង់ទី១ ខណៈ Danjuma រកបានគ្រាប់បាល់ទី៣នាំមុខក្រោយចាប់ផ្តើមតង់ទី២បាន៥នាទី។ទោះបីជារកបានគ្រាប់បាល់វាយបក២គ្រាប់របស់ Ruslan Malinovskyi និង Duvan Zapata ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏របស់Atalanta ដើម្បីរកបានជ័យជម្នះតាមអ្វីដែលពួកគេចង់ទាមទារនោះទេ។
Villarreal និងត្រៀមចាប់ឆ្នោតសម្រាប់ការជួបប្រកួតនៅវគ្គ១៦ក្រុមបន្ត ខណៈ Atalanta នឹងឈានទៅប្រកួតវគ្គជម្រុះជុំចុងក្រោយនៃក្របខ័ណ្ឌ Europa League ។ដែលការរៀចំចាប់ឆនោតនិង ធ្វើឡើង ឡើងនៅថ្ងៃចន្ទ ទី ១៣ ខែធ្នូនៅទីក្រុង Nyon ប្រទេសស្វីស៕
ប្រភពព័ត៍មាន៖ BBC