បរទេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំ Arsenal បានក្លាយជាគោលដៅខ្ចីជើង សម្រាប់ក្រុម Barcelona ។
ក្រោយបាត់បង់តំណែងប្រធានក្រុមខ្សែប្រយុទ្ធ អន្តរជាតិហ្គាបុងបានប្រឈមនិងអនាគតមិនទៀងទាត់ពីជម្រើស១១នាក់ដំបូង និង បើកចំហរឪកាសចាកចេញពីទឹកដី Emirates Stadium នៅក្នុងខែមករា២០២២ខាងមុខ។
ទោះយ៉ាងណា Arsenal កំពុងរង់ចាំសំណើរផ្ទេរជាអចិន្ត្រៃយ៍ រឺលក្ខណ្ឌខ្ចីជើងដោយយោងគេហទំព័រ Daily Mail បានចុះផ្សាយថាៈ Barcelona មានបំណងចង់នាំយកកីឡាករវ័យ ៣២ឆ្នាំ មកកាន់ទឹកដី Camp Nou ខណក្លឹបយក្សកាតាឡានចង់បានបេក្ខភាពAubameyang មកជំនួស Sergio Aguero ដែលបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុនបានសម្រេចចចិត្តចូលនិវត្តន៏ដោយុសារជំងឺ បេះដូង។