បរទេស៖ អ្នកចាត់ការបណ្ដោះអាសន្នក្រុមបិសាចក្រហម Man Utd លោក Ralf Rangnick មានបំណងកែប្រែ ទម្រង់លេងមួយចំនួននៅតំបន់ខ្សែបម្រើសម្រាប់ក្លឹបក្រោយពីបរាជ័យក្នុងការនាំយកកីឡាករ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការកាលពីដើមរដូវក្តៅនេះ។

កន្លងមកមាន ដូចជា declan Rice របស់ West Ham និង Jude Bellingham កំពុងលេងនៅ Dortmund ពួកគេសុទ្ធតែជាបេក្ខភាពផ្សារភ្ជាប់ក្នុងការផ្លាស់មកកាន់កីឡាដ្ឋានOld Trafford ។ ប្រភពពីគេហទំព័រ The Athletic បានចុះផ្សាយថា អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោក Rangnick ចង់នាំយកកីឡាករដែលលេងនៅតួនាទីខ្សែបម្រើAmadou Haidara របស់ក្រុមRB Leipzig មកជំនួសតំណែង Nemanja Matic ដែលមានវ័យជ្រេបន្តិចទៅហើយ ។

ម្ចាស់ជើងឯកអង់គ្លេស២០សម័យត្រូវវបានមើលឃើញថាមិនមានការមមាញឹកដើម្បីប្រឡូកក្នុងទីផ្សារដោះដូរកីឡាករ ដែលនិងបើកដំណើរការនៅថ្ងៃទី១មករា ខាងមុខនេះទេស្របពេលកីឡាករមួយចំនួនអាចនិងត្រូវក្លឹបលក់ចេញក៏ដោយ។ កីឡាករអន្តរជាតិម៉ាលី Haidara វ័យ ២៣ ឆ្នាំបានបង្ហាញខ្លួន ១៨ដងសម្រាប់RB Leipzig ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់៕
ប្រភពព័ត៍មាន៖ Sportsmole
