Chelsea ត្រៀមលក់កីឡាករឈុតធំ៣រូបគឺ Ross Barkley, Hakim Ziyech និង Ruben Loftus-Cheek ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករដែលបានកំពុងដំណើរការនៅខែមករា២០២២នេះដើម្បីបង្កើនហិរញ្ញវត្តុក្នុងការដេញថ្លៃយកកីឡាករឆ្នើមបន្ថែមទៀត មកពង្រឹងក្រុម។Chelsea កំពុងត្រូវបានមើលឃើញពីការចង់នាំយកខ្សែការពារស្លាបឆ្វេងថ្មីមកជំនួសតំណែង Ben Chilwell ដែលនិងអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះក្រោយធ្វើការវះកាត់ជង្គង់រួចមក។
ក្លឹបដែលមានមូលដ្ឋាននៅភាគខាងត្បូងឈាងខាងលិចទីក្រុងឡុងដ៏ មានចំណាប់អារម្មណ៏ក្នុងការផ្ទេរយកខ្សែបម្រើប្រយុទ្ធអន្តរជាតិបារាំង Aurelien Tchouameni របស់ Monaco ដែលគេរំពឹងថានឹងចាកចេញពីក្រុម Ligue១នៅក្នុងខែមករា២០២២ខាងមុខ។គេហទំព័រ football.london បានចុះផ្សាយថាៈខ្សែបម្រើ Barkleyដែលពិបាកជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchel គឺអាចនិងចាកចេញនៅដើមឆ្នាំ២០២២នេះ ទន្ទឹមនិងនេះដែរខ្សែបម្រើស្លាបHakimm Ziyech និងខ្សែបម្រើLoftus-Cheek ក៏និងត្រូវក្លឹបលក់ចេញបើទោះបីជាអ្នកទាំងពីរបង្ហាញខ្លួនបានទៀងទាត់សម្រាប់ក្រុមជើងឯកChampion League នៅពេលបច្ចុប្បន្នក៏ដោយ។
Ziyech រកបាន៣គ្រាប់ និង assists ៤ ដងក្នុង១៨ប្រកួតសម្រាប់ Chelsea នៅរដូវកាលនេះ ខណៈ Loftus-Cheek បង្ហាញខ្លួនបាន ១៧ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់ប៉ុន្តែមិនទាន់រកបានគ្រាប់បាល់ទេតែបង្កើតឪកាសបញ្ចប់ទីបានបីដងផងដែរ ។