លោក Carlo Ancelotti បាននិយាយថា Real Madrid “កំពុងតែសម្រាកវិស្សមកាលនៅឡើយទេ” ក្នុងពេលពួកគេបានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Getafe កាលពីថ្ងៃអាទិត្យ ស្របពេលដែលក្រុម Barcelona ជម្នះលើបញ្ហាកូវីដ ដើម្បីដណ្តើមបានជ័យជម្នះដ៏តានតឹងក្នុងលទ្ធផល ១-០ លើក្រុម Mallorca។
ការរងបរាជ័យដ៏មិននឹកស្មានដល់របស់ក្រុម Real Madrid គឺជាការចាញ់ជាលើកទី១របស់ពួកគេក្នុងរយៈពេល៣ខែ និងផ្តល់ក្តីសង្ឃឹមជាថ្មីដល់ក្រុមផ្សេងទៀតដែលកំពុងតែប្រជែងក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ ក្រោយពីការប្រព្រឹត្តកំហុសរបស់ Eder Militao បានជួយឲ្យ Enes Unal រកបានគ្រាប់បាល់ឈ្នះនៅកីឡដ្ឋាន Coliseum Alfonso Perez។ បន្ទាប់ពីបញ្ចប់ការប្រកួត លោក Ancelotti បានឲ្យដឹងថា៖ “យើងកំពុងតែសម្រាកវិស្សមកាលបន្ថែមទៀតនៅឡើយ។ ក្រុមនេះមិនដូចក្រុមដែលបានលេងនៅមុនថ្ងៃបុណ្យណូអែលឡើយ ដោយសារតែមានការប្តេជ្ញាចិត្ត និងផ្តោតអារម្មណ៍តិចតួច។
យើងមិនសមចាញ់ឡើយ ប៉ុន្តែ យើងបានបញ្ចប់ដោយការបរាជ័យ ដែលគួរតែអាចសារដាស់តឿនមួយ”។ ជាមួយគ្នានេះ Barcelona បានលេងដោយគ្មានកីឡាករសំខាន់៨នាក់ ដោយសារតែឆ្លងកូវីដ ១៩ ស្របពេលដែលកីឡាករ៦នាក់ទៀតមានបញ្ហារបួស ឬជួបពិន័យព្យួរ៕
ប្រភពព័ត៌មាន៖ Channel News Asia

