បរទេស៖ Paul Pogba បានច្រានចោលការផ្តល់ជូនតម្លៃខ្លួនប្រមាណ៥០,០០០ផោនជាថ្នូរនិងការបន្តកុងត្រាថ្មី​ពីសំណាក់ក្លឹបបិសាច​ក្រហម Manchester United ។ កីឡាករអន្តរជាតិបារាំងដែលកំពុងសម្រាកព្យាបាលរបួសនៅពេលបច្ចុប្បន្នមានកិច្ចសន្យា​រយៈពេល​៦ខែទៀតប៉ុណ្ណោះនៅកីឡាដ្ឋានOld Trafford មានន័យថាសមាជិកជ័យលាភី World Cup ២០១៨ រូបនេះអាច​និងបើក​ការ ពិភាក្សាពីលទ្ធភាពក្នុងការផ្ទេរទៅកាន់ក្លឹបដទៃនៅទ្វីបអឺរ៉ុបបាន ។

Paul Pogba DISMISSES claims he has received a £500,000-a-week contract  offer from Manchester United | Daily Mail Online

ទោះបីជាយ៉ាងណាអ្នកនាំពាក្យរបសខ្សែបម្រើកណ្តាលរូបនេះបានសរសរទៅកាន់ Sportsmail ដោយចេញសេចក្តី​ថ្លែង​ការណ៍​បដិសេធការលើកឡើងនេះថា: Paul មិនត្រូវបានគេផ្តល់កិច្ចសន្យាថ្មីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះទេ។ Paul ផ្តោត​ទាំងស្រុងលើការជាសះស្បើយពីរបួសក្នុងគោលបំណងជួយក្រុមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

Pogba, Van de Beek, Martial - The transfer questions Manchester United will  be asking themselves - Manchester Evening News

Pogba បានត្រលប់មកបង្ហាញខ្លួនអោយ Man. Utd វិញជាលើកទីពីរក្នុងឆ្នាំ ២០១៦បន្ទាប់ពីក្រុមជើងឯកអង់ គ្លេស២០ សម័យចំណាយទឹកប្រាក់៨៩ លានផោនដើម្បីនាំយករូបគេពីJuventus  ដោយ បង្ហាញខ្លួនបាន ២១២ លើកនិង ស៊ុត បញ្ចូលទីបាន ៣៨គ្រាប់។Man.Utd និងចាប់ផ្តើមធ្វើការប្រកួតនៅថ្ងៃច័ន្ទសម្រាប់ពានរង្វាន់ FA Cup នៅពេលពួកគេជួប Aston Villa ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះនឹងមិនមានវត្តមានចូលលេងនោះទេ៕

 

ប្រភពព័ត៍មាន៖ Sportsmole