បរទេស៖ Real Madrid មានបំណងចង់នំាយកលោក Joachim Low មកជំនួសតំណែងលោក Carlo Ancelotti ដែលកំពុងដឹកនាំ ក្លឹប បន្ទាប់ពីអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះបាកសម្រេចចិត្តចាកចេញពី Everton នៅរដូវក្តៅដើម្បីត្រឡប់ទៅកាន់ទឹកដី Santiago Bernabeu ជាមួយកុងត្រារហូតដល់ឆ្នាំ២០២៤ ។
គួរបញ្ជាក់ថាប៉ុន្មានប្រកួតចុងក្រោយនេះគ្រូបង្វឹកវ័យ ៦២ ឆ្នាំរូបនេះបានទទួលរងនឹងការរិះគន់ ទោះបីជាបានដឹកនាំក្រុមឈរនៅលើកំពូលតារាង La Liga និងមានគម្លាត៦ពិន្ទុពីក្រុមលេខ២ Sevilla ក៏ដោយ។ទោះយ៉ាងណាគេហទំព័រ El Nacional បានចុះផ្សាយថាលោក Florentino Perez បានខកចិត្តយ៉ាងខ្លាំង ជាមួយលោក Ancelotti ក្រោយក្លឹបធ្លាក់ចេញពីពាន Copa del Rey ក្រោមថ្វីជើង Athletic Bilbao បើទោះបីជាបានជួយក្រុមលើកពាន Spanish Super Cup កាលពីដើមរដូវកាលក៏ដោយ។
សម្រាប់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់លោកLow បានបដិសេធដឹកនាំក្រុមជម្រើសជាតិដទៃទៀត ព្រមជាមួយក្លឹប បាល់ទាត់អាជីព ក្រោយលាលែងពីក្រុមជម្រើសជាតិក្រោយពីអាឡឺម៉ង់មិនអាចឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៏ Euro ២០២០។ ខណៈគ្រូបង្វឹកវ័យ៦២ ឆ្នាំរូបនេះធ្លាប់មានប្រវត្តិដឹកនាំជម្រើសជាតិឈ្នះ ១២៥ដងក្នុងចំណោម ១៩៨ប្រកួតនិងធ្លាប់នាំក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ឈ្នះពាន World Cup ២០១៤ផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole