បរទេស៖ អ្នកចាត់ការទូទៅក្រុម Everton លោក Frank Lampard បានពណ៌នាពីទម្រង់លេងរបស់ក្រុម Everton ថាជារឿងដ៏ពិសេសមួយ ខណៈដែលរូបលោកបានដឹកនាំក្រុមឈ្នះពានរង្វាន់ Premier League ជាលើកទីមួយ ជាមួយនឹងក្លឹបថ្មីបន្ទាប់ពីផ្តួលក្រុមភ្ញៀវ Leeds United ដោយលទ្ធផល៣ទល់និង០។
៣គ្រាប់របស់ Everton រកបានដោយការតែតបញ្ចូលទី២គ្រាប់របស់ប្រធានក្រុម Sheamus Coleman និង Michael Keane មុនពេល Richarlison បន្ថែមគ្រាប់បាល់ទីបីដោយការស៊ុតពីចំងាយ។ ជ័យជម្នះនេះនាំអោយក្រុមម្ចាស់ផ្ទះឃ្លាតចេញ៥ ពិន្ទុពីតំបន់កាត់ចោល បន្ទាប់ពីបញ្ចប់ការប្រកួតលីកកំពូល ៦ លើកចុងក្រោយ មិនដែលឈ្នះសោះ។
Van de Beek ដែលលេងខ្ចីជើងពី Man. Utd មានឪកាសបង្ហាញខ្លួនអោយ Everton ជាលើកដំបូង ជាមួយ សមត្ថភាពបង្ហាញទម្រង់លេងដ៏មានឥទ្ធិពល នៅក្នុងតង់ទីមួយ ខណៈក្រុម ភ្ញៀវ Leeds Utd ហាក់ពិបាកក្នុងការទប់ទល់ខណៈកីឡាករអន្តរជាតិហូឡង់រូបនេះបន្តបង្ហាញខ្លួនពេញម៉ោងតែម្តង។ ទោះយ៉ាងណាជ័យជំនះសប្តាហ៏ទី២២នាំអោយ Everton បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១៥ និងរក្សាមិនអោយដៃគូប្រកួតស៊ុតបញ្ជូលទី( Clean Sheet) ជាលើកដំបូងក្នុង ១៣ ប្រកួតចុងក្រោយ៕
ប្រភពព័ត៍មាន៖ BBC