បរទេស៖ គ្រូបង្វឹក Thomas Tuchel បាននិយាយថាឱកាសក្នុងការប្រជែងពានក្របខណ្ឌ Premier League នៅរដូវកាលនេះ របស់ Chelsea គឺអស់ហើយ។
ម្ចាស់ជើងឯក Club World Cup ដែលទើបនឹងគ្រងតំណែងនេះនៅតាមពីក្រោយក្រុមមេឃខៀវ Man. City ចំនួន ១៦ ពិន្ទុ បើទោះបីជានៅសល់មួយប្រកួតក្នុងដៃ ខណៈដែលពួកគេរក្សាបានត្រឹមតែ ៦ ពិន្ទុលើសក្រុមលេខ ៥ West Ham United តែប៉ុណ្ណោះ។
ទោះយ៉ាងណាអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ បានលើកឡើងថាក្រុមការពារតំណែងជើងឯក Champion League ត្រូវតែផ្តោតការយកចិត្តទុកដាក់របស់ពួកគេសម្រាប់ការប្រកួតក្របខណ្ឌលីកកំពូលអឺរ៉ុប និង ធ្វើយ៉ាងណាបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ Top-៤ ប្រសើរជាងនិងដល់ការឈ្នះពាន Premier League ជាមួយគូប្រជែង Man City នៅពេលនេះ។ Chelsea និងត្រូវមានភារកិច្ចនៅថ្ងៃសៅរ៍នេះនៅពេលពួកគេត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះដែលមានមូលដ្ឋាន រួមទីក្រុងឡុងដ៏គឺ Crystal Palace ក្នុងទីក្រុងឡុងដ៍នៅវេលាម៉ោង១០យប់នេះ៕
ប្រភពព័ត៍មាន៖ Sportsmole