បរទេស៖ ​ក្រុម Lille ដែល​កំពុង​តែ​ស្ថិត​នៅ​ពាក់កណ្តាល​តារាង​នៃក្រប​ខ័ណ្ឌ Ligue 1 នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ ដើម្បី​ជួប​ជាមួយនឹងក្រុម Chelsea នៅ​សប្តាហ៍​នេះ ដោយ​សង្ឃឹម​ថា នឹង​បង្កើត​ឲ្យមាន «ការ​អប​អរ​យ៉ាង​ខ្លាំង​ក្លា» នៅពេល​ប្រកួត​ជាមួយនឹងក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​មួយនេះ​។

Ligue 1 preview: Lille OSC vs RC Lens – Ligue 1 News

នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​គ្រូបង្វឹក​ពួកគេ​គឺលោក Jocelyn Gourvennec​។ Chelsea ដែលទើប​តែ​បាន​ឈ្នះពាន Club World Cup កាលពីពេល​ថ្មី​ៗនេះ គឺ​ជា​មានក្រុម​មានក្តី​សង្ឃឹម​ខ្ពស់​ជាង​ក្នុងការ​ផ្តួលក្រុម Lille ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួក​គេ ស្រប​ពេល​ដែលក្រុមរ​បស់​លោក Thomas Tuchel សម្លឹង​រក​ការ​ការ​ពារ​ពាន​របស់​ពួកគេ ដែលពួកគេ​បាន​ឈ្នះ តាមរយៈការ​ផ្តួលក្រុម Manchester City ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​រដូវ​កាលមុន​។ Lille បាន​​សម្រេច​នូវ​សមិទ្ធ​ផល​ហួស​ពីការ​រំពឹង​ទុក​រួច​ជាស្រេច តាមរយៈការ​ឈាន​ទៅ​វគ្គ​១៦ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ​កំពូល​អឺ​រ៉ុប ជាលើក​ដំបូង បើ​គិត​ចាប់តាំងពី​រដូវ​កាល​ឆ្នាំ​២០០៦-២០០៧ ហើយ​ស្រប​ពេល​ដែលពួកគេ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស ដើម្បី​ប្រកួត​ជើង​ទី​១ គោល​បំណង​របស់ពួក​គេ គឺ​ការរក្សា​ក្តី​សង្ឃឹម សម្រាប់​ការ​ប្រកួត​ជើង​ទី​២​។

Very strong': Lille captain Fonte praises Chelsea figure ahead of Champions  League clash - Chelsea Clique

លោក Gourvennec បាន​​ឲ្យដឹងថា៖ «យើង​គឺ​ជា​អ្នក​ប្រកួត ហេតុនេះ យើង​នឹង​មិន​ធ្វើ​ដំណើរ​ដើម្បី​ធ្វើ​ជា​បាយ​សាក់​សម្រាប់ Chelsea ឡើយ​។ ពួកគេ​ជាក្រុម​ខ្លាំង ប៉ុន្តែ​វា​តែង​តែ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាននានា ហើយ​យង​ចង់​ក្លាយ​ជា​អ្នក​បង្កើត​ការ​ភ្ញាក់​ផ្អើល​​នោះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia