បរទេស៖ ក្លិប​តោ​​ខៀវ Chelsea បាន​ទទួល​នូវ​ការ​បន្ធូរ​បន្ថយ​បន្ថែមទៀត លើ​លក្ខខណ្ឌ​នានា ដែល​ត្រូវ​បាន​ដាក់​ដោយ​រដ្ឋា​ភិបាល​ចក្រ​ភព​អង់គ្លេស ក្រោយពីការ​ដាក់​ទណ្ឌ​កម្ម​លើ​លោក Roman Abramovic ដោយ​បច្ចុប្បន្ន ក្លិបនេះ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​​លក់​សំបុត្រ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន សម្រាប់​ការ​ប្រកួត​ក្រៅដីហើយ​។

Roman Abramovich 'in talks to buy new football club' after losing control  of his beloved Chelsea due to Russia links

ប៉ុន្តែ Chelsea នឹង​មិន​ទទួល​បាន​ប្រាក់ដែល​ប្រមូល​បាន​ពីការ​លក់​សំបុត្រ ឬ​ពី​សំបុត្រ​ដែលត្រូវ​បានលក់​នៅកីឡដ្ឋាន Stamford Bridge សម្រាប់​​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ​ឡើយ ស្រប​ពេល​ដែល​ការលក់​សំបុទ្រ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្រុមភ្ញៀវ​ ក៏​ត្រូវ​បាន​​អនុ​ញ្ញាត​ផង​ដែរ​។ ផ្ទុយ​ទៅវិញ ប្រាក់​ចំណូល​នេះ នឹង​ត្រូវ​ធ្លាក់​ទៅលើ​ដៃ​របស់គូ​ប្រកួត​របស់ Chelsea និងគណៈ​កម្ម​ការ​រៀប​ចំការ​ប្រកួត ក្នុងនោះ​រាប់បញ្ចូល​ទាំង​ក្រប​ខ័ណ្ឌ Premier League និង​រដ្ឋា​ភិបាល​ ផង​ដែរ​។ អ្នក​គាំទ្រ​របស់ Chelsea  នឹង​មិនអាច​ទិញ​សំបុត្រ​សម្រាប់​ការ​ប្រកួតលើ​ទឹកដីខ្លួន​ឯង ដើម្បី​ទស្ស​នា​​ការ​ប្រកួត​របស់ក្រុម​បុរស​ឡើយ ប៉ុន្តែ ផ្លាស់​ប្តូរបម្រាម​នានា​នេះ នឹង​បន្ធូរ​បន្ថយភាព​មិន​ច្បាស់​នាពេល​បច្ចុប្បន្ន​ជុំ​វិញ​អ្នក​គាំទ្រ​​។

Chelsea FC on Twitter: "Squad. 👊🔵 https://t.co/UWch0za0ls" / Twitter

ការ​កែ​សម្រួល​អាជ្ញា​បណ្ណ​ទូទៅ​ដើម្បី​រៀប​ចំ​ការ​ប្រកួត​នានានេះ ត្រូវ​បាន​ចេញដោយ​ការិយាល័យ​​ប្រតិបត្តិ​ការ​ដាក់ទណ្ឌ​កម្ម​ផ្នែក​ហិរញ្ញ​វត្ថុ កាលពី​រាត្រីថ្ងៃពុធ ហើយ​រដ្ឋ​មន្ត្រី​កីឡា​លោក Nigel Huddleston ការផ្លាស់ប្តូរនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ស្រប​តាម​ការ​ស្នើ​របស់​អ្នក​គាំទ្រ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian