បរទេស៖ ប្រយុទ្ធ Erling Braut Haaland របស់ក្លឹប Borussia Dortmund បានបដិសេធភ្លាមៗនូវសំណើរដំបូងរបស់ក្លឹបមេឃខៀវ Man. City លើកិច្ចសន្យាផ្តល់ជូនដ៏ល្អមួយដែលមានតម្លៃជាទឹកប្រាក់ពលកម្មនឿយហត់ប្រមាណ៥០,០០០០ផោន/.សប្តាហ៏។

Haaland's agent, father in talks with Barca, Spanish media claim | Daily  Sabah

គួរបញ្ជាក់ថា ក្រុមដែលកំពុងនាំមុខតារាងPremier League បច្ចុប្បន្នត្រូវបានមើលឃើញថាគឺជាក្រុមឈានមុខ ក្នុងការចុះហត្ថលេខានាំយក កីឡា ករវ័យ ២១ ឆ្នាំរូបនេះមករួមក្រុមនៅពេលបញ្ចប់រដូវកាលនេះខណៈក្រុម លោក Pep Guardiola ប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង តែពីក្រុម​យក្សអេស្បាញគឺអធិរាជស Real Madrid តែមួយប៉ុណ្ណោះ។ គេហហទំព័រAS បានចុះផ្សាយថាៈម៉ាស៊ីនរកគ្រាប់បាល់ ដែលជាអតីតតារាខ្សែប្រយុទ្ធក្រុម Red Bull Salzburg  ត្រូវបានជឿ ជាក់ ថាមិនបានបដិសេធបិទទ្វារចរចារទាំងស្រុងពីសំណាក់ ក្រុមMan.City  នោះទេ ប៉ុន្តរូបគេក៏កំពុងរង់ចាំស្តាប់ការផ្តល់ជូនពីសំណាក់ ក្រុម Real Madrid មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ។

Erling Braut Haaland, Borussia Dortmund | Dortmund's top reacts to  allegations against Haaland:

ប្រភពខាងលើបន្តថាៈតម្លៃខ្លួនទិញផ្តាច់កុងត្រាដែលត្រូវបានពាក្យចចាមអារ៉ាម ចុះផ្សាយប្រមាណ៦៣ លានផោននោះគឺមិនមែនជារឿងពិតទេ ប៉ុន្តែ Dortmund ចង់បាននូវទឹកប្រាក់តម្លៃខ្លួនប្រមាណ ៨៣លាន ផោន ឯណោះទៅវិញទេសម្រាប់ការលក់Haaland នៅរដូវក្តៅនេះ។ Haaland ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់គ្រប់ក្របខណ្ឌប្រកួតសម្រាប់ Dortmund នៅរដូវកាលនេះនិងទើបតែរកបានគ្រាប់បាល់សម្រាប់​ជម្រើសជាតិ ន័រវេសក្នុងជ័យជម្នះ ២ទល់និង០លើក្រុមស្លូវ៉ាគីកាលពីថ្ងៃសុក្រផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole