បរទេស៖ ក្រុមតោខៀវ Chelsea មានបំណងចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម Richarlison របស់ Everton ដើម្បីមកជំនួសតំណែង Romelu Lukaku យោងការចុះផ្សាយ របស់គេហទំព័រ The Sun។
គួរបញ្ជាក់ថាក្រុមប្រឹក្សារបស់ក្លឹបដែលមានមូលដ្ឋាននៅភាគខាងលើចទីក្រុងឡុងដ៏បានដឹងយ៉ាងច្បាស់ថា Romelu Lukaku អាចនឹងចាកចេញពី Stamford Bridge នៅរដូវក្តៅនេះជាលើកទីពីរ ខណៈកីឡាករអន្តរជាតិបែលហ្សិករូបនេះសម្លឹងឃើញឪកាសចង់ទៅលេងនៅលីកកំពូលអ៊ិតាលីវិញជាមួយអតីតក្លឹប Inter Milan មុនរដូវកាលថ្មីចាប់ផ្តើម។ដោយសារតែមូលហេតុនេះទើបក្លឹបយក្សអង់គ្លេសចាប់ផ្តើមពិចារណារកមើលបេក្ខភាពដែលស័ក្តសមដើម្បីជំនួសតំណែងLukaku ។
Richarlison អតីតកីឡាករWatford រូបនេះគឺតួអង្គដ៏សំខាន់ដែលបានជួយអោយEverton បន្តជីវិតរស់រាននៅក្របខណ្ឌ Premier League កាលពីរដូវកាលមុន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងរ៉ាដារបស់ក្លឹបធំៗជាច្រើនដូចជា PSG, Real Madrid និង Tottenham ជាដើម។ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅ Merseyside ត្រៀមពិចារណាលើសំណើរលក់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះ ក្នុងតម្លៃ 60 លានផោន។
ប្រភពព័ត៍មាន៖ Besoccer