បរទេស៖ ក្លិប Bayern Munich បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែការពារ Matthijs de Ligt ពីក្លិប Juventus ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ កាលពីថ្ងៃអង្គារ។
លោក Herbert Heiner ប្រធានក្លិប Bayern បានឲ្យដឹងថា៖ «Matthijs de Ligt គឺជាគោលដៅទី១របស់យើង។ ជាមួយនឹងការចុះហត្ថលេខាបែបនេះ មានន័យថ គោលដៅចម្បងរបស់យើង បានទទួលជោគជ័យហើយ។ មុខមាត់នាពេលអនាគតរបស់ក្រុមរបស់យើង នឹងមានការផ្លាស់ប្តូរ»។ បណ្តាញសារព័ត៌មាននានា ក្នុងប្រទេសអាល្លឺម៉ង់ បានដាក់តម្លៃខ្លួនលើខ្សែការពារកណ្តាលអន្តរជាតិហូឡង់រូបនេះ ក្នុងទំហំទឹកប្រាក់៧០លានអឺរ៉ូ បូកទាំងប្រាក់ឧបត្ថម្ភចំនួន១០លានអឺរ៉ូផ្សេងទៀត (ស្មើនឹង៨២លានដុល្លារអាមេរិក)។
Bayern នឹងប្រើប្រាស់ទឹកប្រាក់ដែលបានមកពីការលក់ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski ទៅឲ្យក្លិប Barcelona ក្នុងតម្លៃខ្លួនប្រមាណជា៤៥លានអឺរ៉ូ ដើម្បីបំពេញកញ្ចប់ប្រាក់សម្រាប់ការផ្ទេរនេះ ។ លោក Hainer បានបន្ថែមទៀតថា៖ «ការផ្ទេរនេះ គឺជាការកសាងមូលដ្ឋានទូទៅដ៏សំខាន់មួយ ដែលយើងនឹងបង្កើតឡើង។ De Ligt នឹងក្លាយជាកីឡាករសំខាន់ម្នាក់នៅក្លិប FC Bayern»៕
ប្រភពព័ត៌មាន៖ Channel News Asia