ការប្រកួតនៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់សម្រាប់សប្តាហ៏ទី២៣ នេះ ក្រុមការពារតំណែងជើងឯក Bayern Munich បានធ្វើដំណើរទៅសួរសុខទុក្ខក្រុម Wolfburg ។ ការប្រកួតនៅតង់ទី១ក្រុមម្ចាស់ផ្ទះមានឪកាសតែតបញ្ជូលទីនាំមុខក្រុមភ្ញៀវមុនដោយកីឡាករ Didavi នៅនាទីទី៨ ដើម្បីបង្កើនទំនុកចិត្តសម្រាប់ក្រុមទាំងមូល។ ប៉ុន្តែចូលមកដល់តង់ទី២ នាទីទី៦៤ កីឡាករ Sandro Wagner របស់ក្រុមភ្ញៀវ ព្យាយាមធ្វើបានសម្រេចដោយការតែតបញ្ចូលទីក្រោយការផ្តល់បាល់យ៉ាងស្អាតពីកីឡាករមិត្តរួមក្រុម Arjen Robben។

ចូលមកដល់តង់ទី២ ជិតបញ្ចប់ការប្រកួតទៅហើយនៅនាទីទី(៩០+១) កីឡាករ Robert Lewandowski ស៊ុតបាល់ពិន័យ ១១ម៉ែត្រ ជួយអោយក្រុមភ្ញៀវមានឪកាសយកឈ្នះបាន ក្រោយកីឡាករ Gian-Lucaltter របស់ក្រុម Wolfburg ធ្វើអោយមានកំហុសលើកីឡាករ Robben។ ជ័យជំនះនេះគឺជាការឈ្នះលើកទី១៣ជាប់គ្នាហើយសម្រាប់ក្រុមយក្សអាឡឺម៉ង់មួយនេះ ខណៈក្រុមកំពុងកាន់កាប់នៅចំណាត់ថ្នាក់ទី១ កំពូលតារាងមាន ១៩ពិន្ទុឃ្លាតពីក្រុមលេខ២ Dormund ។

ក្រុម Bayern Munich បានរក្សាទុកកីឡាករមួយចំនួនអោយលេងជាកីឡាករបម្រុងមានដូចជាៈ Lewandowski, Mats Hummerl, David Alaba ដើម្បីត្រៀមទុកជើងសម្រាប់ការប្រកួតក្របខណ្ឌ Champion League វគ្គ១៦ក្រុមចុងក្រោយជើងទី១ នាថ្ងៃអង្គារនេះទល់និងក្រុមជើងខ្លាំង Besiktas មកពីតួគី។