បាល់ទាត់បានក្លាយជាកីឡាដ៏ពេញនិយមនាសម័យទំនើបនេះ។ ក្នុងនាមជាអ្នកគ្រប់គ្រងក្លឹបកំពូលៗ មួយចំនួននៅតំបន់អឺរ៉ុប ដូចជា៖ Chelsea, Manchester United, Barcelona និង Real Madrid មិនមែនជារឿងងាយស្រួលក្នុងនាមជាគ្រូបង្វឹកឈុតធំនោះ។ សម្ពាធនិងកើតមានឡើង ប្រសិនបើដឹកនាំ និង សម្របសម្រួល កូនក្រុមមិនបានល្អ រឺលើកពានយ៉ាងហោចណាស់១រឺ២ នៅរៀងរាល់រដូវកាលនោះទេ។ប៉ុន្តែលទ្ធផលជាផ្លែផ្កាព្រមទំាងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនសន្ធឹកសន្ធាប់នឹងត្រូវបានផ្គាប់ផ្គន់ប្រសិនបើដឹកនាំក្រុមទទួលបានជោគជ័យ ជារឿយៗនោះ ផ្ទុយមកវិញប្រសិនជាមិនអាចនាំក្រុមអោយឈ្នះសមិទ្ធិផលដូចជាពានរង្វាន់កំពូលនៅក្នុងលីកអាជីព រឺពានរង្វាន់ធំៗដូចជា UEFA Champion League រឺ Europa League នោះទេ តំណែងរបស់គ្រូបង្វឹក ទាំងនោះនិងត្រូវបាត់បង់ភ្លាមៗទៅតាមលក្ខណ្ឌមួយចំនួនដែលបានព្រមព្រៀងផងដែរ។

ខាងក្រោមនេះគឺជាគ្រូបង្វឹក ៥រូបដែលធ្លាប់រងការបញ្ចប់កិច្ចសន្យាមុនកាលកំនត់ រឺមានន័យថាក្លឹបបានបណ្តេញចេញពីតំណែងច្រើនបំផុតក្នុងអាជីពដឹកនាំរបស់ខ្លួននារយៈពេលច្រើនឆ្នាំកន្លងមកនេះ:

១. Steve McClaren (៥ដង)

អតីតជំនួយការគ្រូបង្វឹកក្រុមបិសាចក្រហម Man.United រូបនេះ ចាប់ផ្តើមអាជីពដំបូងនៅឆ្នាំ១៩៩៥ក្នុងនាម ជំនួយការក្រុម Derby Country ។ McClaren ត្រូវបានសហព័ន្ធបាល់ទាត់ក្រុមជម្រើសជាតិអង់គ្លេសបណ្តេញចេញពីតំណែងក្រោយខកខានមិនអាចនាំក្រុមអង់គ្លេស ឆ្លងផុតវគ្គជម្រុះដើម្បីមានកៅអីទៅលេងនៅ ពានរង្វាន់ Euro ២០០៨បាន។ ក្រុម Wolfburg បានបញ្ចប់តួនាទីរបស់លោក ក្រោយមកទៀតក្រុម Derby Country, Newcastle និងក្រុម Derby Country ដដែលបានបណ្តេញលោកចេញពីតំណែងជាអ្នកចាត់ការទូទៅលើកទី២នៅឆ្នាំ២០១៧។ បច្ចុប្បន្នលោក McClaren ទទួលតួនាទីជាទីប្រឹក្សាគ្រូបង្វឹកក្រុម Maccabi Tel Aviv នៅប្រទេសអ៊ីស្រាអែល ហើយអ្វីដែលជាការជោគជ័យក្នុងអាជីពនោះគឺលោកធ្លាប់ដឹកនាំក្រុម FC Twente នៅលីកកំពូលហូឡង់អោយ ឈ្នះជើងឯកនៅឆ្នាំ២០១០ ផងដែរ។

២. Pepe Mel (៥ដង)

Mel អ្នកចាត់ករទូទៅសញ្ជាតិអេស្បាញ ត្រូវបានក្លឹប Polideportivo Ejido បណ្តេញចេញជាលើកទីមួយក្នុងអាជីពដឹកនាំក្លឹប បន្ទាប់មកនៅឆ្នាំ២០០៦ គាត់បានទៅចូលរួមជាមួយក្រុម Rayo Vallecano ប៉ុន្តែត្រូវបានក្លឹបបណ្តេញចេញនៅឆ្នាំ២០១០ ។ នៅឆ្នាំ២០១៤គាត់បានចេញទៅដឹកនាំក្លឹបនៅក្រៅប្រទេសគឺ WestBrom ប៉ុន្តែត្រឹមតែ៥ខែគាត់ត្រូវបានក្លឹបបញ្ចប់កិច្ចសន្យាទៀត។នៅតែមិនមានសំណាងក្រុម Real Betis នៅឆ្នាំ២០១៦ បានសម្រេចចែកផ្លូវគ្នាជាមួយគាត់ មុនពេលក្រុម​ Deportivo Lacoruna បានបញ្ចប់តួនាទី របស់ Mel នៅឆ្នាំ២០១៧ថ្មីៗនេះផងដែរ។បច្ចុប្បន្នMel កំពុងស្ថិតនៅក្នុងភាពទំនេរគ្មានក្រុមដឹកនាំនៅឡើយទេ។

៣. Sam Allardyce (5ដង)

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសរូបនេះ មានបទពិសោធន៏ដឹកនាំក្លឹបជិត៣០ឆ្នាំមកហើយ មានដូចជាក្រុម Newcastle United, Blackburn Rovers, Sunderland, Bolton Wanderers, West Ham United, ។ លោកAlladyce ត្រូវបានក្រុមWestbrom ,Blackpool ,Newcastle United BlackBurn Rover West Ham សុទ្ធតែបញ្ចប់តួនាទីរបស់លោកទាំងអស់។ ក្នុងអាជីពដឹកនាំក្រុមកន្លងមកគឺមានតែ Bolton Wanderer មួយប៉ុណ្ណោះ ដែល Sam ដឹកនាំយូរបំផុតរហូត៧ឆ្នាំ ស្របពេលបច្ចុប្បន្នលោក Alladyce កំពុងដឹកនាំក្រុម Everton ។

៤. Roy Hodson (៥ដង)

លោក Roy Hodson បានចំណាយពេល ៤០ឆ្នាំ ដឹកនាំក្រុមមិនតិចជា២០នោះទេ។លោកធ្លាប់ដឹកនំាក្រុម ធំៗ មានដូចជាៈ Inter Milan, Blackburn Rovers, Udinese, Liverpool និងក្រុមជម្រើសជាតិមានដូចជាៈ Switzerland, Finland, England, and United Arab Emirates។ គួរកត់សម្គាល់ថាសម្រាប់ក្រុមបាល់ទាត់ អាជីពគឺលោក Roy Hodson មិនដែលដឹកនំាក្រុមបានច្រើនជាង៤ឆ្នាំនោះទេ។ ក្រុមBlackburn,Udinesea,Liverpool,Finland, England គឺជាក្លឹប និង ក្រុមជម្រើសជាតិដែលបានបញ្ចប់ តួនាទីរបស់លោកមុនកិច្ចសន្យាអស់សុពលភាពទាំងអស់។ទោះបីជាយ៉ាងនេះក្តីនាពេលបច្ចុប្បន្ន លោក Hodson កំពុងព្យាយាមនាំក្រុម Crystal Palace គេចអោយផុតពីតំបន់ដែលត្រូវកាត់ចេញសម្រាប់រដូវកាល ២០១៧-២០១៨ នៅក្របខណ្ឌPremier League អង់គ្លេស។

៥. Claudio Ranieri (៨ដង)

ក្នុងអាជីពគ្រប់គ្រងក្លឹបចំនួន៣១ឆ្នាំកន្លងមក អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះ ធ្លាប់ដឹកនាំក្រុមធំៗ មាន ដូចជាៈ Napoli, Valencia, Atletico Madrid, Chelsea, Roma, Juventus, Inter Milan,និង Monaco។ ទោះបីជាធ្លាប់ដឹកនាំក្រុមខាងលើអោយឈ្នះពានមួយចំនួនក្តី ប៉ុន្តែទីបំផុត លោក Ranirie ត្រូវបានក្លឹប Napoli,Chelsea,Valencia,Juventus,Inter Milan,Monaco,ក្រុមជម្រើសជាតិក្រិក និងLeicester City បានចែកផ្លវជាមួយលោកមុនកិច្ចសន្យាអស់សុពលភាពទាំងអស់។បច្ចុប្បន្នលោកRanieri កំពុងដឹកនាំ ក្រុមNantes នៅក្របខណ្ឌLigue១របស់បារាំង។

ប្រភព៖ sportskeeda