មុននេះបន្ដិចក្រុមការងារសារពត៌មាន បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ T3 ដែលត្រូវប៉ះជាមួយនឹងក្រុម​ Yokohama Tire នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 5 ក្នុងថ្ងៃអាទិត្យនេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម T3 នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មានថា៖ ចំពោះក្រុម Yokohama Tire គាត់យល់ឃើញថាក្រុមមួយនេះគឺជាក្រុមដែលមានសមត្ថភាពខ្លាំងគួរសមដែរ ប៉ុន្ដែទោះបីជាក្រុម Yokohama Tire ខ្លាំងយ៉ាងណាក៏ដោយ ក៏ក្រុម T3 របស់គាត់នៅតែព្យាយាមប្រកួតជាមួយដូចគ្នា។ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះអ្នកតំណាងក្រុម T3 គាត់បានប្រាប់ថា ចំពោះកីឡាកររបស់គាត់វិញគឺជាអ្នកស្គាល់គ្នារាប់អានគ្នា ហើយនៅក្នុងក្រុមរបស់គាត់គឺគ្មានកីឡាករបរទេស និងកីឡាករអាជីពចូលរួមទេ។

ការចូលរួមប្រកួតពានរង្វាន់ Ganzberg Cup នេះគឺលើកដំបូងដែលគាត់បានដាក់ឈ្មោះចូលរួមប្រកួតពានរង្វាន់ធំបែបនេះ គាត់បានស្នើសុំអោយក្រុមហ៊ុន Ganzberg Beer បង្កើតការប្រកួតបែបនេះរៀងរាល់ឆ្នាំដើម្បីអោយយុវជនមានឱកាសបង្ហាញសមត្ថភាព។ ចំពោះការយកឈ្នះក្រុម Yokohama Tire គាត់មានសង្ឃឹមខ្ពស់មែនទែនគឺក្រុមរបស់គាត់សង្ឃឹមដល់ទៅ 80% ឯណោះក្នុងការបន្ដដំណើរទៅកាន់វគ្គ 24 ក្រុមចុងក្រោយ។

លោកអ្នកអាចដោនឡូតកម្មវិធី GANZBERG Uber Fantasy ពី App Store និង Play Store ដើម្បីទស្សទាយការប្រកួត GANZBERG Cup រដូវកាលទី៣ នៅលើទូរស័ព្ទដៃរបស់អ្នកចាប់ពីថ្ងៃនេះ នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA


– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR