ក្រុម AC.Milan បានដាក់គោលដៅចង់បានខ្សែប្រយុទ្ធក្រុម Roma កីឡាករ Edin Dzeko ជាអាទិភាពទី១ ក្នុងបញ្ជីទិញយកមករួមក្រុមនៅរដូវក្តៅខាងមុខ។ យោងពត៌មានចុះផ្សាយនៅប្រទេសអ៊ីតាលីអ្នកចាត់ការទូទៅ Gennaro Guttuso សញ្ជាតិអ៊ីតាលី ចង់បន្ថែមខ្សែប្រយុទ្ធម្នាក់ទៀតចូលទៅក្នុងក្រុមជាមួយការត្រៀមផ្តល់ទឹកប្រាក់ ២២លានផោន ដើម្បីជាការដាក់អោយក្រុមប្រជែងលីក Roma ពិចារណា ស្របពេលក្រុមមិនមានចេតនាចង់រក្សាទុកកីឡាករ Nikola Kalinic ដោយបានផ្តល់អោយក្រុម Fiorentina ខ្ចីជើងនឹងត្រូវបញ្ចប់នៅបំណាច់រដូវកាលនេះ។

Dzeko ខ្សែប្រយុទ្ធសញ្ជាតិប៊ូស្នី និងជាអតីតកីឡាករក្រុម Man.City មានទំនាក់ទំនងយ៉ាងប្រកៀក ក្នុងការផ្លាស់ទៅលេងនៅក្រុម Chelsea កំលុងពេលទីផ្សរដោះដូរកីឡាករបានបិទ នៅខែមករា ២០១៨ ប៉ុន្តែរវាងភាគីក្លឹបទាំងពីរ មិនអាចឈានដល់ការសម្រេចកិច្ចព្រមព្រៀងគ្នាបាន។

យោង Tuttosport បានបន្តអោយដឹងថា៖ ក្រុម AC.Milan ត្រៀមផ្តល់នៅទឹកប្រាក់ពលកម្មនឿយហត់ដល់ Dzeko ចំនួន ៤លានផោនក្នុងមួយឆ្នាំ បន្ទាប់ពីសម្លឹងឃើញពីសមត្ថភាពរបស់ខ្សែប្រយុទ្ធរូបនេះ សម្រាប់ការបង្ហាញខ្លួន ៣២ដងគ្រប់ក្របខណ្ឌប្រកួត នៅរដូវកាលថ្មី ២០១៧-២០១៨ រកបាន ១៤គ្រាប់ SerieA (១១គ្រាប់ និង Assist ៣គ្រាប់) ព្រមទាំងនៅក្របខណ្ឌ Champion League (៣គ្រាប់ និង Assist ២គ្រាប់) ។