នៅក្នុងពិភពបាល់ទាត់ពិសេសលីកកំពូលៗនៅតំបន់អឺរ៉ុប ក្រុមធំៗនីមួយៗតែងតែនាំយកមកនៅកីឡាករជាតិសាសន៏ផ្សេងៗដើម្បីមកពង្រឹងក្រុម ដែលក្នុងនោះមួយភាគធំត្រូវបានស្គាល់ច្បាស់ថាមានដើមកំណើតមកពី ទ្វីបអាហ្រ្វិក។ វាពិតជាជៀសមិនផុតសម្រាប់ការរើសអើងពូជសាសន៏ស្បែកស និងស្បែកខ្មៅជាយូរណាស់មកហើយ ប៉ុន្តែសហព័ន្ធបាល់ទាត់នៅតាមប្រទេសទាំងនោះបានចេញការផាកពិន័យ និងហាមឃាត់យ៉ាងតឹងរឹងបំផុតមិនឱ្យកីឡាករប្រើប្រើប្រាស់ការប្រមាថ និងប្រកាន់ជាតិសាសន៍នៅលើទីលានប្រកួតដោយគ្រប់រូបភាពតាមរយៈកាយវិការ និងពាក្យសម្តីក្តី។
ខាងក្រោមនេះគឺជាកីឡាករទាំង ៥រូបដែលមានរឿងអាស្រូវចោតប្រកាន់ក្នុងរឿងប្រកាន់ពូជសាសន៏នាពេលកន្លងប្រកបអាជីពបាល់ទាត់នាពេលកន្លងមកនេះ៖
១. John Terry
អតីតប្រធានក្រុមតោខៀវ Chelsea រូបនេះធ្លាប់ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ពិន័យហាមមិនអោយចូលប្រកួតចំនួន ៤ដង និងពិន័យជាទឹកប្រាក់ចំនួន ២២ម៉ឺនផោនផងដែរ ក្រោយតាមដានរកឃើញកំហុសនៃការប្រកាន់ពូជសាសន៏នេះតាមរយៈខ្សែអាត់វីដេអូ ដែលមានអ្នកឯកទេសតាមដានមើលពីការប្រើប្រាស់ពាក្យតាមរយៈបបូរមាត់ នៅក្នុងជំនួបនៅទឹកដីក្រុម QPR កាលពីខែវិច្ឆិកា ឆ្នាំ២០១១ ហើយបញ្ចាក់ថា Terry ពិតជាមើលងាយ និងរើសអើសកីឡាករ Anton Ferdinand ដែលជាប្អូនប្រុសបង្កើតរបស់អតីតខ្សែ ការពារ Rio Ferdinand ពិតមែន។
២. Emre Belozoglu
ប្រហែលជាគ្មានកីឡាករបាល់ទាត់ណាម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រកាន់ពូជសាសន៍ច្រើនដងដូច Emre Belozoglu សញ្ជាតិតួកគីរូបនោះទេ។ ភាពចម្រូងចម្រាសនេះបានចាប់ផ្តើមនៅពេលដែលគាត់កំពុងលេងឱ្យ Newcastle United ក្នុងឆ្នាំ២០០៦ នៅពេលបន្ទាប់ពីការប្រកួតជាមួយក្រុម Everton គាត់ត្រូវបានចោទប្រកាន់ដោយ FA ថាមានការប្រកាន់ជាតិសាសន៍ចំពោះកីឡាករស្បែកខ្មៅ Joseph Yoyo, Tim Howard និង Joleon Lescott ។ ក្រោយមកទៀត ការស៊ើបអង្កេតត្រូវបានរកឃើញថា គាត់ត្រូវបានចោទប្រកាន់ក្នុងការប្រមាថរើសអើងពូជសាសន៍លើកីឡាករ El-Hadji Diouf និង Alhassan Bangura ។
នៅកំលុងឆ្នាំ២០១២ ខែមេសា ក្រោយផ្ទេរទៅលេងនៅក្លឹប Fenerbahce របស់តួគីវិញ Belogzoglu ត្រូវបានចោតប្រកាន់ក្រោយជំនួបជាមួយក្រុម Spur ថាបានរើងអើងជាតិសាសន៏លើកីឡាករ Didier Zokora ។ នៅក្នុងខែមិថុនា ឆ្នាំ ២០១៤ ហើយរឿងក្តីនេះបានទៅតុលាការហើយ Emre បានក្លាយជាកីឡាករតួគី ដំបូងគេដែលត្រូវបានផ្តន្ទាទោសពីបទប្រកាន់ពូជសាសន៍ ហើយត្រូវបានគេកាត់ទោសជាប់គុកពីរឆ្នាំកន្លះ។
៣. Luis Suarez
អតីតកីឡាករក្រុមហង្សក្រហម Liverpool បច្ចប្បន្នកំពុងលេងអោយក្រុម Barcelona រូបនេះ ធ្លាប់ត្រូវបានរងការចោតប្រកាន់ពីបទប្រើពាក្យសម្តីប្រមាថរើសអើងពូជសាសន៏ ជាមួយអតីតខ្សែការពារក្រុម Man.United កីឡាករ Patrick Evra នៅរដូវកាល ២០១១-២០១២។ ក្រោយរកឃើញកំហុសដោយសមាគមបាល់ទាត់អង់គ្លេស FA កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានពិន័យ ៨ប្រកួតនិងពិន័យជាទឹកប្រាក់៤០០០០ផោន។
៤. Aleksandar Tonev
ខ្សែបម្រើស្លាបប៊ុលហ្គារី Aleksandar Tonev មិនសូវជាមានឈ្មោះដ៏ល្បីល្បាញ និងត្រូវបានគេស្គាល់ច្រើននៅក្នុងពិភពបាល់ទាត់ទេ។ ក្រោយផ្លាស់ពី Aston Villa ទៅលេងអោយក្រុម Cetic ក្នុងលក្ខណ្ឌខ្ចីជើង និងបង្ហាញខ្លួនលើកដំបូង ទល់នឹងក្រុម Aberdeen និងត្រូវបានកីឡាករ Shay Logan ចោតប្រកាន់ពីបទរើស អើងពូជសាសន៏ ប៉ុន្តែត្រូវសាមីខ្លួនបដិសេធភ្លាមៗ។ សមាគមបាល់ទាត់ស្កុតឡេនហៅកាត់ថា FA បានរកឃើញ កំហុសដូចការចោតប្រកាន់ ហើយបានដាក់បម្រាមមិនអោយ Tonev ចូលប្រកួតរហូតដល់ ៧ប្រកួត។
៥. Edwin Cardona
កីឡាករខ្សែបម្រើក្រុមជម្រើសជាតិកូឡុំប៊ីត្រូវបានចោតប្រកាន់តាមរយៈកាយវិការដែលបានធ្វើឡើងចំពោះប្រធានក្រុមកូរ៉េខាងត្បូងលោក Sung-Yueng Ki ធ្វើអោយគាត់រងផលប៉ះពាល់និងត្រូវបានហាមឃាត់ដោយ FIFA សម្រាប់ការប្រកួតអន្តរជាតិចំនួន ៥ប្រកួត បន្ទាប់ពីឧបទ្ទវហេតុនេះបានកើតមានកាលពីខែវិច្ឆិកាឆ្នាំ២០១៧។