ទោះបីជាក្លឹបបាល់ទាត់អាជីពធំៗនៅលើពិភពលោក បាននាំយកកីឡាករខ្សែប្រយុទ្ធល្បីៗមករួមក្រុម គោលបំណងបង្កើនការស្វែងរកគ្រាប់បាល់ដណ្តើមជោគជ័យអោយក្រុម។ យ៉ាងណាក្តី ជាមួយការខិតខំប្រឹងប្រែងប្រកួត កីឡាករទាំងនោះមិនអាចចេះតែរកបានគ្រាប់បាល់បានងាយស្រួលនោះទេ ព្រោះត្រូវប្រឈមនឹងមានការរារាំងពីសំណាក់ខ្សែការពារ របស់ភាគីម្ខាងទៀតសម្បូរណ៏ទៅដោយបទពិសោធន៏ ហើយអ្វីដែលសំខាន់បំផុតនោះ គឺត្រូវឆ្លងកាត់ដំណាក់កាលចុងក្រោយមួយទៀតនោះគឺអ្នកចាំទី។
អ្នកចាំទី(Goalkeeper)គឺជាតួអង្គសំខាន់បំផុត បន្ទាប់ពីកីឡាករ១០រូបផ្សេងទៀត ដែលកំពុងធ្វើការប្រកួត ព្រោះត្រូវដើរតួនាទីចាំជួយសង្គ្រោះបាល់មិនអោយមានការស៊ុតបញ្ចូលទី ពីសំណាក់កីឡាករឆ្នើមៗរបស់ក្រុមម្ខាងទៀត ។
ខាងក្រោមនេះគឺជាវីដេអូកីឡាករឆ្នើមទាំង ២៥រូបដែលព្យាយាមស៊ុតបាល់បញ្ចូលទីគូប្រកួត ប៉ុន្តែត្រូវបានអ្នកចាំទីឆ្នើមជួយសង្គ្រោះបាល់បាល់៖