ក្រុមកំពូលតារាង la liga បានបើកទ្វារកីឡាដ្ឋាន Camp Nou ដើម្បីទទួលស្វាគមន៏ក្រុមភ្ញៀវ Girona សម្រាប់សប្តាហ៏ទី២៥នេះ។ ក្រុមភ្ញៀវមានឪកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទី៣ នៃការ ចាប់ផ្តើមតង់ទី១ ដោយកីឡាករ Portu ប៉ុន្តែក្រុមម្ចាស់ផ្ទះបានធ្វើការវាយបកតាមស្មើវិញនៅនាទីទី៥ ដោយកីឡាករ Luis Suarez ក្រោយការបញ្ជូនបាល់ចេញពីជើងរបស់ Messi។ ខ្សែប្រយុទ្ធឆ្នើម Messi ធ្វើបានយ៉ាងល្អ គឺស៊ុតបាន ២គ្រាប់នៅនាទីទី៣០ និង ៣៦។ ចូលដល់នាទីទី៤៤ ខ្សែប្រយុទ្ធអ៊ុយរ៉ូហ្គាយ Luis Suarez បន្តរកបានគ្រាប់បាល់បញ្ចូលទី ១គ្រាប់ទៀត ជាមួយការលេងដោយស៊ីសង្វាក់គ្នារវាង Lionel Messi និង Coutinho ជួយអោយ Barcelona នាំមុខ ៤:១ នៅតង់ទី១។
ការប្រកួតចូលមកដល់តង់ទី២ Coutinho បានរួមចំណែករកបានគ្រាប់បាល់មួយគ្រាប់ដោយការស៊ុតបាល់ពីចំងាយបញ្ចូលទី ជាគ្រាប់បាល់ទី១ សម្រាប់ការលេងនៅក្នុងនាមជាម្ចាស់ផ្ទះនៅក្របខណ្ឌ La Liga មុនពេលខ្សែប្រយុទ្ធ Suarez ធ្វើបាន Hat-trick គ្រាប់បាល់ទី៣ ក្រោយការបញ្ជូនបាល់ពីជ្រុងខាងស្តាំរបស់ខ្សែប្រយុទ្ធ Dembele។
ជ័យជំនះសម្រាប់សប្តាហ៏ទី២៥នេះ បានជួយអោយក្រុម Barcelona មានគម្លាត ៧ពិន្ទុ ដាច់ពីក្រុម At.Madrid និង Real Madrid ចំនួន ១៤ពិន្ទុ ក្រោយពីក្រុមការពារតំណែងជើងឯកបានផ្តួល Alaves ក្នុងលទ្ធផល ៤:០។ ជាមួយការប្រកួត ៣២ប្រកួតគិតចាប់តាំងពីរដូវកាលមុន មកដល់ពេលនេះ គឺមិនទាន់ស្គាល់បរាជ័យឡើយ។ ក្រុមអ្នកមានបុណ្យនៅសល់ការប្រកួតចំនួន ១៣ដងទៀតប៉ុណ្ណោះ ប្រសិនបើនៅតែរក្សាកំនត់ត្រាមិនដែលចាញ់ទៀតនោះ វាជាលើកដំបូងក្រោយខកខានគិតចាប់តាំងពី ១៩៣០ កំលុងពេលនេះការប្រកួតមានត្រឹម ១៨ប្រកួតប៉ុណ្ណោះ/រដូវកាល។
Luis Suarez ធ្វើបាន Hat-trick ជួយអោយ Barcelona ផ្តួល Ginora ៦:១ ដើម្បីបន្តឈរទីកំពូលតារាង La liga
អត្ថបទទាក់ទង