ការប្រកួតនៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់សម្រាប់សប្តាហ៏ទី២៤ ក្រុម Bayern Munich បានបើកទ្វារកីឡាដ្ឋាន Allianz Arena ទទួលស្វាគមន៏ក្រុមភ្ញៀវ Hertha Berlin ជាមួយលទ្ធផលបញ្ចប់បានត្រឹមតែ 0:0។ គួររំលឹកឡើ់ងវិញថា កាលពីថ្ងៃអង្គារដើមសប្តាហ៏មុន ក្រុម Bayern Munich ធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតនៅក្របខណ្ឌ Champion League ដោយបានផ្តួលក្រុម Besiktas មកពីតួគីក្នុងលទ្ធផល ៥:០ សម្រាប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ។
បើទោះបីជាពួកគេខកខាន ក្នុងការរកគ្រាប់បាល់បញ្ចូលទីនៅក្នុងការប្រកួត Bundesliga ក្នុងផ្ទះខ្លួនឯងជាលើកដំបូងគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ មកក្តី ក៏ក្រុមនៅតែរក្សាគម្លាត ២០ ពិន្ទុនៅលើតារាង។
អ្នកចាំទីរបស់ក្លឹប Hertha Rune Jarstein បានរារាំងការស៊ុតរបស់ខ្សែប្រយុទ្ធ Robert Lewandowski និង Arjen Robben ជាច្រើនលើកផងដែរ។ ក្រុមមានចំណាត់ថ្នាក់ទី៣ Frankfurt បានបរាជ័យចាញ់ក្រុម Stuttgart ក្នុងលទ្ធផល ១:០ ដែលកីឡាករ Erik Thommy ជាអ្នករកគ្រាប់បាល់បាន ខណៈក្រុម Monchenggladbacch ទទួលបានជ័យជំនះលើទឹកដីខ្លួនឯងក្រោយផ្តួលក្រុម Hannover ដោយលទ្ធផល ១:០ ស្របពេលក្រុម Hoffenheim ស្មើជាមួយក្រុម Freiburg ១:១។
Bayern Munich ខកខានឪកាសរក្សាកំនត់ត្រាជ័យជំនះជាប់គ្នាជាលើកទី១៥ ក្រោយទទួលលទ្ធផល 0:0 ជាមួយក្រុម Hertha Berlin
អត្ថបទទាក់ទង