អ្នកចាត់ការទូទៅក្រុម Man.United លោក Jose Mourinho ត្រូវបានរាយការណ៏មកថា បានត្រៀមទឹកប្រាក់ចំនួន ៨០លានផោន ដើម្បីនាំយកកីឡាករសញ្ជាតិសែប៊ី បច្ចុប្បន្នកំពុងលេងអោយក្រុម Lazio កីឡាករ Minikovic-Savic មកកាន់ទឹកដីអង់គ្លេសនារដូវក្តៅខាងមុខនេះ។
ក្រុមកំពូល២ នៅក្របក្របខណ្ឌ Premier League គឺ Man.United និង Man.City ធ្លាប់បានសម្តែងការចាប់អារម្មណ៏ខ្លាំងកំលុងពេលទីផ្សារដោះដូរកីឡាករកាលពីខែមករា ក្នុងការនាំយកខ្សែបម្រើវ័យ ២២ឆ្នាំបច្ចុប្បន្ន កំពុងបង្ហាញទម្រង់លេងល្អនៅក្របខណ្ឌកំពូល SerieA របស់អ៊ីតាលី ខណៈក្រុមយក្សអេស្បាញ Real Madrid ក៏បានបង្ហាញគោលដៅចង់បានរូបគេនៅពេលបញ្ចប់រដូវកាល ២០១៧-២០១៨ នេះផងដែរ។
យោងៈគេហទំព័រកីឡា The Daily Mirror បានអោយដឹងថាៈ ក្រុម Man United បានបញ្ជូនភ្នាក់ងាររបស់ខ្លួន ទៅកាន់ទីក្រុងរ៉ូមកាលពីថ្ងៃព្រហស្បតិ៍ដើម្បី ចរចារជាមួយតំណាងកីឡាករ Milinkovic-Savic ខណៈខ្សែបម្រើរូបនះ កំពុងសម្រាកក្រោយជ័យជំនះការប្រកួត Europa League លើក្រុម Steaua Bucharest ។ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Mourinho កំពុងសម្លឹងមើលជម្រើសនៃខ្សែបម្រើកណ្តាលដើម្បីត្រៀមជំនួសកីឡាករ Michael Carrick និង Marouane Fellaini ដែលនឹងចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រសិនជាការផ្ទេរនេះពិតជាកើតមានឡើងពិតមែន នោះអនាគតរបស់ Paul Pogba នៅទឹកដី Old Trafford គាត់អាចនឹងចាកចេញប្រសិនបើលោក Mourinho នៅតែបន្តដឹកនាំក្លឹប ខណៈពេលបច្ចុប្បន្ន Pogba ហាក់បង្ហាញថារូបគេមិនបានលេងក្នុងទម្រេង់មួយដែលរូបគេរំពឹង និងចង់បានដូចកាលពីគ្រាកន្លងមកនោះទេ។ Milinkovic-Savic បានចូលរួមជាមួយក្រុម Lazio ក្នុងឆ្នាំ 2015 ពីក្លិប Genk បាននិយាយកាលពីខែមុនបានប្រាប់សារព័ត៌មាន Novosti ថា “ខ្ញុំផ្តោតលើតែ Lazio តែប៉ុណ្ណោះ“។
លោក Jose Mourinho ត្រៀមទឹកប្រាក់ ៨០លានផោនដើម្បីឆ្មក់យក Sergej Milinkovic-Savic ស្របពេល Real Madrid និង Man.City ក៏ចាប់អារម្មណ៏ខ្លាំង
អត្ថបទទាក់ទង