អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Iker Casillas ជាប់កំណត់ត្រាជាអ្នកចាំទីល្អបំផុតនៅ Champions League ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
លើសពីនេះទៅទៀត Iker Casilla បានបំបែកកំណត់ត្រាបង្ហាញខ្លួនលើស Paolo Maldini ដែលបង្ហាញខ្លួនច្រើននៅ Champions League ពេលរូបគេចាំទីឲ្យ Porto វគ្គ ១៦ ក្រុមចុងក្រោយ កាលឆ្នាំ ២០១៧ កន្លងទៅ (១៥៧ លើក ពេល Porto ជួប Juventus)។
រូបគេជាកីឡាករដែលស្ថិតនៅឈុត A របស់ Real Madrid តាំងពីអាយុ ១៦ ឆ្នាំ ពោលរួមរស់ជាមួយ Real Madrid រហូតដល់ ២០ ឆ្នាំ។
ក្នុងនោះ iker ឈ្នះពាន Champions League រហូតដល់ ៣ ដងក្នុងអាជីព និង រក្សាបាន ៥៧ ប្រកួតមិនឲ្យគូប្រកួតស៊ុតចូល។
ទន្ទឹមនឹងនោះ ឈ្នះ ពាន La Liga ៥ លើកនៅ Real Madrid, ឈ្នះ World Cup ម្ដង និង ពានយូរ៉ូ (European Championships)ជាមួយអេស្ប៉ាញ ១ លើក។ អ្នកចាំទីបច្ចុប្បន្នដែលលេងឲ្យ Porto រូបនេះ ជាអ្នកចាំទីទី៥ ល្អបំផុតក្នុងបាល់ទាត់ជាតិប្រវត្តិសាស្ត្រ។
Iker Casillas បច្ចុប្បន្នលេងឲ្យ Porto ក្រោយផ្លាស់ពី Real Madrid ក្នុងឆ្នាំ ២០១៥។ អ្នកចាំទីវ័យ ៣៦ ឆ្នាំរូបនេះបង្ហាញខ្្លនឲ្យ Real Madrid រហូតដល់ ៥១០ លើក មុនផ្លាស់មក Porto៕
Via :sportrefresh