ក្រុម Liverpool ត្រូវតែរក្សាទម្រង់លេងប្រកបដោយភាពមុតស្រួចរបស់ខ្លួនក្នុងការប្រកួតលើទឹកដីខ្លួនឯងក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ និងត្រូវតែ «រក្សានូវការស្រេកឃ្លាន» ដើម្បីជួយជំរុញការប្រជែងរបស់ពួកគេសម្រាប់កៅអីក្រុមខ្លាំង៤។

LIVERPOOL, ENGLAND – FEBRUARY 24: Roberto Firmino of Liverpool celebrates scoring his side’s third goal during the Premier League match between Liverpool and West Ham United at Anfield on February 24, 2018 in Liverpool, England. (Photo by Clive Brunskill/Getty Images)


នេះបើយោងទៅតាមការបញ្ជាក់របស់លោក Jurgen Klopp។ ក្លិបមានមូលដ្ឋាននៅតំបន់ Merseyside មួយនេះ បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២នៅលើតារាងក្របខ័ណ្ឌ Premier League ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីក្រុមកំពុងតែនាំមុខ Manchester City ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម West Ham United កាលពីថ្ងៃសៅរ៍ នាកីឡដ្ឋាន Anfield នៅមុនពេលក្រុម Manchester United បានឡើងទៅឈរពីលើពួកគេវិញ ក្រោយពីបានកត់ត្រាជ័យជម្នះ ២-១ លើក្រុម Chelsea កាលពីថ្ងៃអាទិត្យ។

Liverpool មាន៥៧ពិន្ទុ ខណៈដែលនៅសល់ការប្រកួត ១០លើកទៀតក្នុង Premier League ដោយឈរពីលើក្រុម Tottenham Hotspur និង Chelsea ក្នុងការប្រជែងដណ្តើមកៅអីមួយទៅកាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ លោក Klopp បានឲ្យដឹងថា៖ «បច្ចុប្បន្ន យើងស្គាល់ចិត្តគ្នាយ៉ាងច្បាស់ យើងចូលចិត្តគ្នា យើងមានពេលវេលាកាន់តែរីករាយជាមួយគ្នា ទាំងរឿងឯកជន និងនៅលើទីលានបាល់ទាត់។ បច្ចុប្បន្ន យើងត្រូវតែរក្សាការស្រេកឃ្លានសម្រាប់ការប្រកួតដែលនៅសល់ យើងត្រូវតែរក្សាការឆ្ពោះទៅមុខ»។

ក្រុម Liverpool កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការឈានទៅវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ក្រោយពីបានផ្តួលក្រុម Porto ៥-០ ក្នុងការប្រកួតជើងទី១។ ពួកគេបានឈ្នះពានក្នុងយុទ្ធនាការនេះ កាលពីរដូវកាលឆ្នាំ២០០៤-២០០៥៕