អ្នកគាំទ្របាល់ទាត់ និងកីឡាករក្លឹបនីមួយៗ នៃក្របខ័ណ្ឌ Serie A របស់អ៊ីតាលីសរុបរាប់ពាន់នាក់បានប្រមូលម្ដុំគ្នានៅទីក្រុង Florence ដើម្បីចូលរួមពិធីបុណ្យសព Davide Astori របស់ Fiorentina។
ខ្សែការពារអន្តរជាតិអ៊ីតាលីបានស្លាប់ក្នុងវ័យ៣១ឆ្នាំដោយជំងឺគាំងបេះដូងនៅក្នុងបន្ទប់សណ្ឋាគារមុនការប្រកួតក្របខ័ណ្ឌអ៊ីតាលីកាលពីថ្ងៃអាទិត្យ បន្សល់ទុកនូវប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ។ សមាជិកក្រុម Juventus ដែលទម្លាក់ Spurs ចេញពី Champions League ក៏ទៅចូលរួមទាន់ពេលវេលាផងដែរ។
Astori នឹងត្រូវបញ្ចុះសពនៅទីក្រុង Bergamo ជាទឹកដីកំណើត និងទីដែលរូបគេធំធាត់ជាមួយឪពុកម្ដាយនៅទីនោះ។ ខាងក្រោមគឺជារូបភាពពិធីបុណ្យសពរបស់ប្រធានក្រុម Fiorentina៖