ក្រុមហង្សក្រហម Liverpool ជាម្ចាស់ផ្ទះ បានឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League បន្តទៀត ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ០:០ ខណៈជើងទី១ ក្រុម Liverpool បានផ្តួលម្ចាស់ផ្ទះ Porto ដោយលទ្ធផល ៥:០។
ជាមួយគ្នានេះដែរ ក្រោយខកខានគិតចាប់តាំងពីឆ្នាំ២០០៩ ក្រុម Liverpool មានឪកាសឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយ ខណៈការប្រកួតវគ្គ ៨ក្រុមចុងក្រោយបន្តទៀត និងត្រូវចាប់ឆ្នោតនៅថ្ងៃទី១៦ មីនា ខាងមុខនេះ។
គ្រូបង្វឹកសញ្ជាតិអាឡឺំម៉ងបានផ្តល់បទសម្ភាសន៏ដល់ BBC ថាៈ “ខ្ញុំគិតថាយើងនឹងមានឱកាសដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយយើងនឹងចាត់វិធានការនេះជាជំហានៗ”។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតនៅក្នុងសប្តាហ៍ទី១ និងទី២ នៃខែមេសាហើយលោក Klopp បាននិយាយថាៈ “លោកមិនខ្វល់ថាគូប្រជែងរបស់ Liverpool ជានរណាឡើយ“។