(ក្រុងឡុងដ៍)៖ ថ្នាក់ដឹកនាំក្លឹបបាល់ទាត់ Southampton បានសម្រេចតែងតាំងអតីតគ្រូបង្វឹក Stoke City លោក Mark Hughes ជាគ្រូបង្វឹកថ្មីរហូតដល់ចប់រដូវកាល Premier League ឆ្នាំ២០១៧-២០១៨នេះ។
តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា Mark Hughes ត្រូវបានតែងតាំងឲ្យដឹកនាំ Southampton ជំនួសកៅអីលោក Mauricio Pellegrino ដែលត្រូវបានបណ្តេញចេញពីតំណែង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយដឹកនាំត្រដាបត្រដួសបំផុតក្នុងចំណោម ១៧ប្រកួត ឈ្នះតែម្តងគត់។
បច្ចុប្បន្ន Southampton ស្ថិតនៅលេខរៀងទី១៧បណ្តោះអាសន្នគិតត្រឹមសប្តាហ៍ទី៣០ ជើងទី២ នៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះ ដែលកំពុងប្រឈមមិនបានលេងនៅ Premier League រដូវកាលក្រោយ ប្រសិនបើ Mark Hughes មិនអាចជួយក្រុមបាននោះ។
៨ប្រកួតដែលនៅសល់ Hughes ត្រូវជួយ Southampton ឲ្យបាន ក្នុងនាមជាអតីតគ្រូបង្វឹកដែលត្រូវបានក្លឹបសមាជិក Premier League ដូចគ្នា Stoke City បណ្តេញចេញពីតំណែងកាលពីខែមករា ឆ្នាំ២០១៨ ក្រោយដឹកនាំបាន ៤ឆ្នាំកន្លះ ជាមួយនឹងការដឹកនាំប្រកួតនៅ Premier League សរុបបាន៤៤៥ប្រកួតទាំងការដឹកនាំក្លឹប Potters, Blackburn, Manchester City, Fulham និង QPR៕
ក្លឹប Southampton សម្រេចតែងតាំងលោក Mark Hughes ដឹកនាំរហូតដល់ចប់រដូវកាលនេះ
អត្ថបទទាក់ទង