ក្រោយទម្លាក់ក្រុម AC.Milan ចេញពីវគ្គ ១៦ក្រុមចុងក្រោយ លោក Arsene Wenger គ្រូបង្វឹកក្រុម Arsenal បានប្រាប់បណ្តាញសារពត៌មានថាៈ ក្រុម Atletico Madrid ជាក្រុមដែលលោកសង្ឃឹមថា Arsenal នឹងចៀសវាងមិនប្រឈមជួបគ្នាក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ។

ក្រុមកាំភ្លើងធំ Arsenal បានឈានទៅប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ក្រោយផ្តួលក្រុម AC.Milan សរុបទាំងពីរជើង៥-១។

ការចាប់ឆ្នោតសម្រាប់វគ្គ ១/៤ ផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃសុក្រនេះ ស្របពេលអ្នកចាត់ការទូទៅចាស់វស្សាសញ្ជាតិបារាំងបានប្រាប់ BT Sport ថា “Atletico Madrid បានឆ្លងមកដល់វគ្គ ៨ក្រុមចុងក្រោយនេះបន្ទាប់ពីយកឈ្នះ Lokomotiv Moscow ក្នុងលទ្ធផលសរុប ៨-១“។ អ្នកចាត់ការទូទៅចាស់វស្សាសញ្ជាតិបារាំងបានបន្តថា: “កុំខ្វល់ខ្វាយ យើងមិនអាចជៀសវាងការពិត បាននោះទេ“។