ខ្សែប្រយុទ្ធ Pedro Rodriguez បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុម Chelsea នៅនាទីបន្ថែម ១៥នាទី ២ដង ក្នុងពេលពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Leicester កាលពីថ្ងៃអាទិត្យ ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup។

LEICESTER, ENGLAND – MARCH 18: Alvaro Morata of Chelsea celebrates as he scores their first goal with Willian and Eden Hazard during The Emirates FA Cup Quarter Final match between Leicester City and Chelsea at The King Power Stadium on March 18, 2018 in Leicester, England. (Photo by Michael Regan/Getty Images)


គ្រាប់បាល់ស៊ុតបញ្ចូលទីជាលើកទី១ របស់ខ្សែប្រយុទ្ធ Alvaro Morata ចាប់តាំងពីថ្ងៃ Boxing Day ក្នុងការវិលត្រឡប់ទៅកាន់ជម្រើសទាំង១១នាក់ដំបូងរបស់ Chelsea វិញ បានជួយឲ្យក្រុមភ្ញៀវមួយនេះ ស្ថិតនៅលើផ្លូវនៃការស្តារមុខមាត់ពីការធ្លាក់ចេញរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Barcelona កាលពីពាក់កណ្តាលសប្តាហ៍មុន។ ប៉ុន្តែ ទោះបីជាយ៉ាងណា គ្រាប់បាល់តាមស្មើរបស់ខ្សែប្រយុទ្ធ Jamie Vardy នៅរយៈពេល១៥នាទីចុងក្រោយ បានបង្ខំឲ្យ Chelsea ត្រូវធ្វើការប្រកួតនៅនាទីបន្ថែម ១៥នាទី ២ដងតែម្តង។ ប៉ុន្តែ ក្រោយពីលោក Antonio Conte បានត្អូញត្អែនៅរដូវកាលនេះអំពីភាពខ្លាំងរបស់ក្រុមខ្លួន គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បានដាក់ការជឿជាក់ទៅលើ Pedro ក្នុងការផ្លាស់ប្តូរលទ្ធផលរបស់ Chelsea នៅពេលដែលរូបគេបានតែតបាល់បញ្ចូលទីពីការបញ្ជូនរបស់ខ្សែបម្រើ N’Golo Kante។

លោក Conte បានកោតសរសើរភាពខ្មាំងលើរាងកាយ និងស្មារតីរបស់ក្រុមខ្លួនក្នុងការជម្នះលើការខកចិត្តក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេ។ លោក ទាក់ទងនឹងការស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំងនៃក្រុមរបស់លោក លោក Conte បានឲ្យដឹងថា៖ «បន្ទាប់ពីការប្រកួតជាមួយនឹង Barcelona កុំភ្លេចថា យើងបានចំណាយថាមពលជាច្រើន ហេតុនេះ ការលេងរយៈពេល១២០នាទីនៅរាត្រីនេះ ក្នុងអាកាសធាតុបែបនេះ មិនមែនជារឿងងាយស្រួលឡើយ»៕