បន្ទាប់ពីផ្តួលក្រុមភ្ញៀវ Watford ដោយលទ្ធផល ៥:0 ជាមួយការស៊ុតបញ្ចូលទីរហូត៤គ្រាប់ នៅថ្ងៃសៅរ៍ ទី១៧ មីនាបាននាំអោយខ្សែប្រយុទ្ធ Liverpool កីឡាករក្រុមជម្រើសជាតិអេហ្សីប Mohamed Salah ឈានមកឈរនៅទីកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតដើម្បីប្រជែងពានស្បែកជើងមាស (GoldeBoot) លើកីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane អោយចុះមកនៅលំដាប់ទី២វិញម្តង។

មកដល់ពេលបច្ចុប្បន្ននេះ Salah រកបាន២៨គ្រាប់ហើយសម្រាប់ការប្រកួតនៅក្របខខណ្ឌ Premier Legue និងមានចំនួនគ្រាប់បាល់លើសខ្សែប្រយុទ្ធ Harry Kane ដែលកំពុងមានបញ្ហារបួស៤គ្រាប់ ខណៈខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ស៊ុតបាន២១គ្រាប់អោយក្រុម Man.City កំពុងស្ថិត នៅក្នុងការប្រជែងនៅលេខរៀងទី៣ផងដែរ៕

កាលពីរដូវកាលមុន(២០១៦-២០១៧) Kane ជាអ្នកគ្រងស្បែកជើងមាសបន្ទាប់ពីស៊ុតបញ្ជូលទីបាន៣១គ្រាប់ ក្នុងការបង្ហាញខ្លួន៣០ប្រកួតអោយក្រុម Tottenham ខណៈ​ Lukaku ស៊ុតបាន២៥គ្រាប់ សម្រាប់ការបង្ហាញខ្លួន៣៧ប្រកួតអោយក្រុម​​​​ Everton។

សូមទស្សនាវិដេអូររវាងក្រុមទាំងពីរខាងក្រោមនេះដូចតទៅ: