ការប្រកួតនៅក្របខណ្ឌកំពូលរបស់អាឡឺម៉ង់ក្រុមភ្ញៀវ​ Bayern Munich និងជាក្រុមកំពុងនាំមុខកំពូលតារាង Bundesliga រដូវកាល(២០១៧-២០១៨)បានរងបរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ RB Leipzig ហើយក៏ជាបរាជ័យ លើកទី១របស់ Bayern ក្នុងចំណោម១៩ប្រកួតចុងក្រោយ (គ្រប់ក្របខណ្ឌទាំងអស់) កាលពីថ្ងៃអាទិត្យទី១៨ខែមីនា ២០១៨។

Bayern Munich បានរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះនៅនាទី១២ដោយកីឡាករ Sandro Wagner ក្រោយការបញ្ជូនដ៏ល្អពីខ្សែបម្រើស្លាប James Rodriguez ប៉ុន្តែក្រុមម្ចាស់ផ្ទះRB Leipzig បានវាយ បករហូតយកឈ្នះដោយលទ្ធផល២-១វិញលើ Bayern Munich ក្នុងក្របខ័ណ្ឌ Bundesliga (ខ្សែបម្រើ Naby Keita សញ្ជាតិហ្គីណេដែលនិងត្រូវផ្ទេរមកក្រុម Liverpool នារដូវក្តៅខាងមុខក្នុងតម្លៃ៥១លានផោន)បាន ស៊ុត ចូល១គ្រាប់ក្នុងនាទី៣៧និងជាគ្រាប់បាល់ទី៨នៅរដូវកាលនេះ ព្រមទាំង Assist អោយមិត្តរួមក្រុម Timo Werner បន្ថែម១គ្រាប់ទៀត នៅនាទី៥៦ និងជាគ្រាប់បាល់ជ័យជំនះផងដែរ។

Bayern Munich រងបរាជ័យជាលើកចុងក្រោយកាលពីថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៧ ក្រោមថ្វីជើងក្រុម Borussia Monchengladbach ខណៈ១៨ប្រកួតចុងក្រោយនេះ ពួកគេឈ្នះ១៧ដងនិងស្មើ១ដង។បច្ចុប្បន្ន ក្រុមស្ថិតនៅចំណាត់ថ្នាក់ទី១មានគម្លាតពីក្រុម Schalke ១៧ពិន្ទុ ស្របពេល Schalke ផ្តួលWolfburg ដោយ លទ្ធផល១:0។

RB Leipzig Vs Bayern Munich