ការប្រកួតបាល់ទាត់ក្របខណ្ឌដ៏ចំណាស់ជាងគេនៅអង់គ្លេសគឺពាន FA Cup ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានយកឈ្នះក្រុម Brigthon & Hove Albion ក្នុងជំនួប FA Cup វគ្គ ៨ក្រុមចុងក្រោយ ១/៤ផ្តាច់ព្រ័ត្រនាថ្ងៃទី១៧ មីនា ដោយលទ្ធផល ២ទល់នឹង០។
២គ្រាប់របស់ក្រុមលោក Jose Mourinho រកបានដោយកីឡាករខ្សែប្រយុទ្ធបែលហ្សិកលោក Romelu Lukaku និងជាគ្រាប់បាល់ទី១២សម្រាប់ការបង្ហាញខ្លួន១១ប្រកួតក្នុងពានរង្វាន់FA Cup ខណៈ ខ្សែបម្រើ-Nemanja Matic រកបាន ១គ្រាប់ទៀត ដើម្បីនាំអោយក្រុមឈានទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រៀមជួបជាមួយក្រុម Tottenham Hotspur ដោយបានទម្លាក់ក្រុមម្ចាស់ផ្ទះ ក្ងានស Swansea City ដោយលទ្ធផល ៣ទល់នឹង០ ដើម្បីកក់កៅអីវគ្គ៤ក្រុមចុងក្រោយដូចគ្នា៕
សូមទស្សនាវិដេអូររវាងក្រុមទាំងពិរខាងក្រុោមនេះ:
FA Cup: ក្រុម Man united ផ្តួល Brighton ២-០ដើម្បីឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
អត្ថបទទាក់ទង