Liverpool កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​តារា​ឆ្នើម​ Mohamed Salah ដែល​មាន​ថ្លៃ​ខ្លួន​ខ្ទង់​២០០​លាន​ផោន។​

ប្រភព​ពី​ The Sun ឲ្យ​ដឹង​ថា​ក្លឹប​យក្ស​៣​មាន​ Real Madrid, Barcelona និង​ Paris Saint Germain សុទ្ធ​តែ​សម្លឹង​ឃើញ​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប។​ Salah ​រក​បាន​៣៧​គ្រាប់​​គិត​លើ​គ្រប់​កម្មវិធី​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៣​ប្រកួត​ឲ្យ​ក្លឹប​រហស្សនាម​ថា​ហង្ស​ក្រហម​នៅ​រដូវ​កាល​នេះ​។

ការ​ប៉ុនប៉ង​ចង់​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​កើត​ឡើង​២​ខែ​ក្រោយ​ Liverpool ទើប​​បាត់បង់​ Philippe Coutinho ទៅ​លើ​ Barcelona ក្នុង​តម្លៃ​១៤៥​លាន​ផោន​កាល​ពី​ខែ​មករា។​

Salah ត្រូវ​ Liverpool ទិញ​យក​ពី​ Roma ត្រឹម​៣៤,៣​លាន​ផោន​ប៉ុណ្ណោះ​ ហើយ​រូប​គេ​ត្រូវ​ពិភព​បាល់ទាត់​ប្រដូច​ទៅ​នឹង​ Lionel Messi របស់​ Barcelona។ បច្ចុប្បន្ន​តារា​ជើង​ឆ្វេង​ពាក់​លេខ​១១​នៅ​ Anfield មាន​គ្រាប់​បាល់​នៅ​លីគ​លើស​ Messi ចំនួន​៣​គ្រាប់៕


Via :news.sabay