អ្នកចាត់ការទូទៅក្រុម​ Man.United លោក Jose Mourinho បានកំណត់គោលដៅក្នុងការនាំយកកីឡាករមួយចំនួនមកពង្រឹងក្រុមនៅកីឡាដ្ឋាន Old Trafford នារដូវក្តៅខាងមុខនេះ និងបានប្រាប់ក្រុមប្រឹក្សាភិបាលក្រុមជើងឯកកំពូលអង់គ្លេស ១៣ជំនាន់ Manchester United អំពីកីឡាករអាទិភាពចំនួនបួនរូបនោះ។

អតីតគ្រូបង្វឹកក្រុម Chelsea បានព្យាយាមស្វែងរកកីឡាករដែលមានគុណភាពខ្ពស់ និងអ្នកដែលមានបទពិសោធន៏ អាយុចន្លោះពី ២៥ ទៅ ២៨ ឆ្នាំដើម្បីកសាងគុណភាពលេងរបស់ក្រុមឡើងវិញ ខណៈក្រុមត្រៀមនឹងបញ្ចេញកីឡាករមួយចំនួនចេញពីក្រុម គោលបំណងចូលរួមប្រកួតប្រជែងពានរង្វាន់ធំនៅរដូវកាលក្រោយ បន្ទាប់ពីរដូវកាល(២០១៧-២០១៨)នេះ ជួបរឿងខកចិត្ត និងបាត់បង់ឪកាសប្រជែងពានរង្វាន់កំពូលអង់គ្លេស Premier League និងពានរង្វាន់ទ្វីបអឺរ៉ុប Champion League អស់ទៅហើយក្តី។

យោងតាម ESPN កីឡាករដែលអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់សំលឹងឃើញ និងចង់បានបំផុតនោះគឺៈ

១.ខ្សែការពារឆ្វេងសញ្ជាតិអង់គ្លេស Danny Rose របស់ក្រុម Tottenham បន្ទាប់ពីកីឡាករមួយចំនួនដូចជា Luke Shaw នៅមិនទាន់បានបង្ហាញសមត្ថភាពល្អគ្រប់គ្រាន់សម្រាប់ក្រុម ហើយប្រឈមនឹងបញ្ហារបួសនាពេលកន្លងមក។

២.ខ្សែបម្រើប្រេស៊ីល Fred របស់ក្រុម Shakhtar Donetsk ដើម្បីយកមកសហការគ្នាជាមួយកីឡាករ Paul Pogba និង NemanJa Matic

៣.ខ្សែការពារបារាំង Verane របស់ក្រុមអធិរាជស Real Madrid ដើម្បីយកមកចាប់ដៃគូជាមួយកីឡាករ Eric Bailly

៤.ខ្សែបម្រើស្លាបប្រស៊ីល Willian របស់ក្រុម Chelsea និងជាអតីតកូនក្រុមរបស់លោក Jose Mourinho កំលុងពេលដឹកនាំក្រុម Chelsea។

ប្រភព៖ metro