លោក Marcello Lippi គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិចិន រំពឹងថា Ryan Giggs អាចនឹងទទួលបានជោគជ័យក្នុងនាមជាគ្រូបង្វឹកមួយរូប តែយល់ថា រូបគេគួរយកលោក Sir Alex Ferguson ជាគម្រូ។
អតីតគ្រូបង្វឹកជួយឲ្យអ៊ីតាលីឈ្នះជើងឯក World Cup ២០០៦ លើកឡើងថា Giggs ធ្លាប់ជាកីឡាករដ៏អស្ចារ្យមួយរូប ហើយអ្នកទាំងពីរក៏ធ្លាប់ជួបគ្នាច្រើនលើកច្រើនសាពេលលោកនៅជាអ្នកចាត់ការ Juventus ខណៈគេនៅលេងឲ្យ Manchester United។
លោក Lippi រំពឹងថា Giggs អាចដើរតាមគន្លងរបស់លោក Ferguson។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍នឹងជួបម្ចាស់ផ្ទះចិននៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា សម្រាប់ការប្រកួតពានរង្វាន់ China Cup៕
Via: keiladaily