ខ្សែរប្រយុទ្ធឆ្នើម Lionel Messi របស់ក្រុម FC Barcelona នឹង​ចំណាយ​ពេល​៣​ថ្ងៃ​ដើម្បីទៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​យក្ស​អេស្ប៉ាញ​ Real Madrid នៅ​សប្ដាហ៍​ក្រោយ។​

មូលហេតុ​នៅ​ពី​ក្រោយ​ការ​ហ្វឹកហាត់​នេះ​ដោយ​សារ​តែ​សហព័ន្ធ​បាល់ទាត់​អាហ្សង់ទីន​​មើល​រំលង​ទីលាន​ Atletico ហើយ​ សម្រេច​រើស​យក​ទីលាន​ Real Madrid ដើម្បី​ឲ្យ​ជម្រើស​ជាតិ​ហ្វឹកហាត់​ត្រៀម​ប៉ះ​អេស្ប៉ាញ​សម្រាប់​ជំនួប​មិត្តភាព​​កម្ដៅ​សាច់ដុំ។

ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ទំនង​ជា​អាច​ជួប​ផ្ទាល់​ជាមួយ​លោក Zinédine Zidane និង​កីឡាករ​ Real ​មិន​ជាប់​កាតព្វកិច្ច​​ជម្រើស​ជាតិ​មួយ​ចំនួន​ទៀត​ដែល​ប្រចាំ​ការ​នៅ​ទីនោះ។

​អាហ្សង់ទីន​នឹង​ប៉ះ​ជម្រើស​ជាតិ​អ៊ីតាលី​នៅ​កីឡដ្ឋាន​ Etihad ក្នុង​ថ្ងៃ​សុក្រ​ មុន​ពេល​បន្ត​ប៉ះ​អេស្ប៉ាញ​នៅ​កីឡដ្ឋាន Wanda Metropolitano ថ្ងៃ​ទី​២៧ ខែ​មិនា៕